ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជំនួបសំណេះសំណាលនេះ...
ភ្នំពេញ៖ នៅព្រឹកទី៨ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជំនួបសំណេះសំណាលនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្រែកអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរដែល គ្រប់អាយុទៅបោះឆ្នោត រក្សាភាពស្ងៀមស្ងាត់និងកុំទៅខ្វាយខ្វល់ ឬរវីរវល់ជាមួយនឹងយុទ្ធនាការផ្សេងៗ ក្នុងន័យដូចគ្នាមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ជាមួយនឹងការអំពាវនាវឲ្យរក្សាភាពស្ងៀមស្ងាត់ និងកុំខ្វល់ជាមួយយុទ្ធនាការ មិនឲ្យពលរដ្ឋទៅបោះ ឆ្នោតពីក្រុមមនុស្សមួយចំនួន ដែលជាអ្នកប្រឆាំងនៅក្រៅប្រទេស សម្តេចតេជោពីក្នុងឱកាសដាក់ សម្ពោធការសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត នាថ្ងៃ៧ មិថុនានេះ ក៏បានស្នើពលរដ្ឋរក្សា បរិយាកាសនយោបាយអព្យាក្រឹត្យផងដែរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាលើកសរសេរពីរដ្ឋមន្រ្តីសេដ្ឋកិច្ច២រូប ដែល ចេះសន្សំលុយមិនខ្ជះខ្ជាយ ហើយសម្តេចថា មានភ័ព្វសំណាងណាស់ ដែលមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចេះសន្សំលុយសម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិមិនមែនជារដ្ឋមន្ត្រីខ្ចិលធ្លុះ។ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ២រូបនោះ រួមមាន ៖ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា នាល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅសៀមរាប និងពីសៀមរាប ទៅប៉ោយប៉ែត នឹងចុះហត្ថលេខា ដើម្បីការសិក្សាសាងសង់។ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាថ្ងៃ៧ មិថុនា សម្ដេចតេជោ បានលើកឡើងថា បន្ទាប់ការបើកការដ្ឋានសាងសង់...
ភ្នំពេញ ៖ ព្រមានទុកជាមុនដោយគ្មានការលើកលែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរត្រូវទប់ស្កាត់បានម៉ឹងម៉ាត់បំផុត ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន ជាពិសេសបើស្រាវជ្រាវឃើញមន្រ្តីរាជរដ្ឋាភិបាលមានការជាប់ពាក់ព័ន្ធនោះ គឺមិនទុកនៅក្នុងក្រប ខណ្ឌទៀតទេ នឹងដកហូតតួនាទី ដោយមិនត្រូវខ្លាចប៉ះពាល់ដល់សន្លឹកឆ្នោតឡើយ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្ដេចតេជោបានថ្លែងសារបន្ថែមទៀតលើខ្លឹមសារជាសំឡេងរបស់សម្តេចកាលពីរាត្រីថ្ងៃ៥ មិថុនាទាក់ទង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តស្នើឲ្យភាគីពាក់ព័ន្ធត្រូវខិតខំដោះស្រាយទំនាស់នៅក្រៅប្រព័ន្ធតុលាការ ព្រោះការដោះស្រាយដោយសម្រុះសម្រួលគ្នា តាមរយៈយោបាយឈ្នះឈ្នះដូចគ្នា ប្រសើរជាងឡើងតុលាការ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្តេចតេជោ បានលើកឡើងថា ការដោះស្រាយទំនាស់នៅខាងក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយ នៃការដោះស្រាយដោយការយោគយល់គ្នាតាមនយោបាយឈ្នះឈ្នះ ពីព្រោះបើចូលដល់ដៃតុលាការគឺតុលាការមិនដែលកាត់ឲ្យស្នើគ្នានោះទេ តែងតែមានអ្នកឈ្នះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអះអាងថា ប្រជាធិបតេយ្យគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យហើយ ខណៈដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា បានឈានឡើងជារៀងរាល់ថ្ងៃ ព្រោះកម្ពុជាជាប្រជាធិបតេយ្យនីតិរដ្ឋ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្ដេចតេជោ មានប្រសាសន៍ថា ពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាដំណាក់កាលៗ ហើយកំពុងដំណើរការនូវប្រជាធិបតេយ្យ និងនីតិរដ្ឋ។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចំនួន ១៨៣៥នាក់។ តាមការឱ្យដឹងពីលោក កើត រិទ្ធ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការដាក់ចេញនូវយុទ្ធនាការ ឬជាការអំពាវនាវ របស់មេដឹកប្រឆាំងនៅក្រៅប្រទេស ឱ្យសកម្មជនរបស់ខ្លួន ដេកផ្ទះកុំឱ្យចេញទៅបោះឆ្នោត ជាយុទ្ធនាការ «ដេកផ្ទះងាប់ឯង»។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង នៅតែចិញ្ចឹមចិត្ត តាមព្យាបាទរាជរដ្ឋាភិបាល ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋនិងសកម្មជនដែលគាំទ្រខ្លួន នៅផ្ទះកុំទៅបោះឆ្នោត ដោយដាក់ចេញជាយុទ្ធនាការ«ដេកផ្ទះឈ្នះឯង»។ ថ្លែងក្នុងឱកាសជួបសំណេះសំណាល...