ភ្នំពេញ៖ លោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចប់អាណត្តិការទូត នៅកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា រយៈពេល ៤ឆ្នាំ ដែលបានបំពេញបេសកកម្មការទូត នៅកម្ពុជា លោកមើលឃើញអំពីការរីកចម្រើន ជាលំដាប់របស់កម្ពុជា ជាពិសេសលើសុខសន្ដិភាពស្ថិរភាព និងការរីកចម្រើនយ៉ាងលឿន ។...
ភ្នំពេញ៖ កម្ពុជា-ថៃ បានឯកភាពគ្នាធ្វើការ ផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត និងមិនចាំបាច់ធ្វើបត្យាប័ននោះទេ ។ ការឯកភាពគ្នាបែបនេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ឆឺតគៀត អាត់ថាកន ឯកអគ្គរដ្ឋរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ មករានេះ ។ យោងតាមហ្វេសប៊ុកផ្លូវការ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកបណ្ឌិត ឆឺតគៀត អាត់ថាកន ឯកអគ្គរដ្ឋរាជទូតថៃថ្មី ប្រចាំកម្ពុជា បានឯកភាពគ្នាជំរុញឲ្យគណៈកម្មការព្រំដែនរួម ដើម្បីរៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាង ក្នុងការចេញចូលរកស៊ី ។ ការឯកភាពគ្នានេះធ្វើឡើង ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា វិស័យអប់រំ និងសុខាភិបាល គឺជាវិស័យអាទិភាពខ្ពស់ជាងគេ ក្នុងការជ្រើសរើសក្របខណ្ឌរបស់ខ្លួន ដោយធ្វើការប្រឡងឱ្យបានត្រឹមត្រូវ។ នាឱកាសអញ្ជើញពិនិត្យមើល វឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាល ជាមួយកម្មករសំណង់ នាព្រឹកថ្ងៃទី១៩ ខែមករា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំង ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាល ជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ ១,២០០ នាក់។ គួរបញ្ជាក់ថា អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១អគារ...
ភ្នំពេញ៖ បន្ទាប់ពីបានស្នាក់អាស្រ័យ បំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល២យប់៣ថ្ងៃរួចមក នៅម៉ោង៨.០០នាទី(ម៉ោងនៅម៉ាល់ឌីវ) ត្រូវនឹងម៉ោង១០.០០នាទី(ម៉ោងនៅកម្ពុជា) ព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា...
ភ្នំពេញ៖ ថ្លែងចំពោះមុខ ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៊ីប្រាហ៊ីម សាឡេះ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា អង្កររបស់កម្ពុជា នាំចូលមកប្រទេសម៉ាល់ឌីវនេះ នឹងទទួលបានការពេញនិយមពីប្រជាជន និងអ្នកទេសចរណ៍នៅពេញម៉ាល់ឌីវ ព្រោះ អង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកចំនួន ៥ឆ្នាំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើសុំឲ្យលោកអូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ ជួយធ្វើការផ្សព្វផ្សាយ ឲ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជាបន្ថែម។ ការស្នើនេះ ធ្វើឡើងក្នុងជាមួយលោក អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េនាថ្ងៃ១៤...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានគោរពសុំអភ័យទោសទុកជាមុន និងសូមជំរាបសួរ នូវសំណួរពីចម្ងាយ ចំនួន២ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធទៅនឹងបក្សនយោបាយនៅកម្ពុជា និងការប្ដេជ្ញា បញ្ចប់នូវអរិយភាពរវាង កម្ពុជា-សហរដ្ឋអាមេរិក ។ ការលើកឡើងនូវសំនួរនេះ ធ្វើឡើងមុនមួយ១ថ្ងៃ...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ម៉ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ យោងតាមសេចក្ដីប្រកាសព័ត៌មាន...