ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ល្បិចកលរបស់ក្រុមប្រឆាំង តែងតែវាយប្រហារមកលើកម្ពុជានោះ បានធ្វើឲ្យសម្ដេចសិក្សាបន្ថែម ឬដកបទពិសោធន៍ ដើម្បីទប់ទល់ចំពោះពួកគេ ដើម្បីសំដៅការពារសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការពារអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា។ នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងការកោតសរសើរចំពោះកូនៗរបស់សម្ដេចដែលពួកគេ...
ភ្នំពេញ ៖ ខណៈការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ធ្វើឡើងនៅរាជធានីភ្នំពេញ ត្រូវបានបញ្ចប់នាថ្ងៃ ៥ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីមោទកភាពថា មូលហេតុកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២នេះបាន ដោយសារកម្ពុជាមានកត្តាសុវត្ថិភាព សន្តិភាព និងស្ថិរភាពនយោបាយ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណ សត្រូវរបស់សម្តេច ដែលពួកគេបានធ្វើឲ្យសម្តេច បានខិតខំ និងផ្តល់ឱកាសសម្តេច មានការប្រុងប្រយ័ត្ន និងរិះរកមធ្យោបាយ ដើម្បីការពារខ្លួនឯង និងការពារអាយុជីវិត ប្រជាជនកម្ពុជា ៕
ភ្នំពេញ ៖ ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ក្រោយពីមានការស្នើសុំ ពីប្រទេសទីម័រឡេស្តេ ជាច្រើនឆ្នាំ ក្នុងការចូលជាសមាជិកអាស៊ានទី១១ បន្ទាប់ពីកម្ពុជានោះ ប្រទេសនេះនឹងអាចក្លាយជា សមាជិកពេញសិទ្ធិ របស់អាស៊ាន នៅឆ្នាំក្រោយជាមិនខាន ។ ជានិច្ចកាល កម្ពុជាតែងតែគាំទ្រ វត្តមានទីម័រឡេស្តេ ឲ្យមកចូលជាសមាជិកអាស៊ាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បាននិងកំពុងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ។ មុនឈានដល់កម្មវិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សម្តេចតេជោ អញ្ជើញទទួលស្វាគមន៍ រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។ តាមរយៈបណ្តាញសង្គម របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថានៅក្នុងកម្មវិធីថ្ងៃស្អែកនេះ មុនឈានដល់កម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ដើម្បីមានស្បៀងគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមប្រជាជនកម្ពុជា ត្រូវធ្វើវេទិកាតាមភ្លឺស្រែជាមួយប្រជាជន ហើយត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០ឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានរំលឹក ពីអតីតកាលកន្លងមកដែលសម្តេច បានជួបប្រជាកសិករដល់វាលស្រែតែម្តង ។ ក្នុងនោះ បានថ្លែងបញ្ជាក់ថា «ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើង...
ភ្នំពេញ៖ ខណៈកម្ពុជា-វៀតណាម បានរួមគ្នាបោះបង្គោលព្រំដែន ប្រមាណជា ៨៤ភាគរយ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឯកភាពគ្នាបន្តបោះបង្គោលព្រំដែន នៅសេសសល់១៦ភាគរយទៀត ឲ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរ ឲ្យមានសុខសន្តិភាព និងមានព្រំដែនស្ថេរភាព។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិតថ្វាយអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ចំពោះការប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅប្រទេសកម្ពុជា។...