ភ្នំពេញ៖ ផ្ដាំទៅកាន់ក្រុមអ្នកវិភាគជាតិ និងអន្តរជាតិមួយចំនួន ដែលតែងតែរិះគន់ បែបមូលបង្កាច់ លើទំនាក់ទំនងកម្ពុជា-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សង្ឃឹមអ្នកវិភាគមិនចាត់ទុក ការធ្វើព្រលានយន្ដហោះ អន្តរជាតិសៀមរាប ជាផ្នែកមួយនៃការពង្រឹងយោធាចិន នៅក្រៅប្រទេស ឬនៅក្នុងប្រទេសកម្ពុជានោះទេ ខណៈកម្ពុជា មិនត្រូវការវត្តមានយោធាចិន ឬយោធាបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ។ ថ្លែងចេញពីទឹកដីនៃខេត្តសៀមរាបអង្គរ នៅព្រឹកថ្ងៃទី៣...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យរដ្ឋាករទឹក ខេត្តសៀមរាប ចាត់ចែងដោះស្រាយបញ្ហាកង្វះទឹកស្អាត សម្រាប់ប្រើប្រាស់ នៅក្នុងតំបន់ព្រលានយន្តហោះសៀមរាបថ្មី។ ការដាក់បទបញ្ជានេះធ្វើឡើង ក្នុងឱកាសសម្ដេច អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមខេត្តសៀមរាប ជាតារារះនៅទិសឧត្តរ ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បាននិងកំពុងអញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ យោងតាមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឱ្យដឹងថា អាកាសយានដ្ឋាន អន្តរជាតិថ្មីនេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាស យានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣,៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ ម៉ឺនម៉ែត្រការ៉េ ដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំបានប្រមាណ ៧ លាននាក់ និងស្ថិតក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT ៥៥ ឆ្នាំ។ តាមរយៈអាកាសយានដ្ឋានថ្មី នេះគឺជាគម្រោងកម្រិតយុទ្ធសាស្ត្ររវាងប្រទេសចិន និងកម្ពុជា ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ដែលមិនអាចទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗ ។ មួយវិញទៀត វានឹងធ្វើឱ្យតំបន់នៅជុំវិញ អាកាសយានដ្ឋាននេះ មានការរីកចម្រើនផងដែរ ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមេសាឆ្នាំ២០២២ ក្នុងឱកាសធ្វើដំណើរ តាមរថយន្តពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនា និងបូជាទានធូបនៅរង្វង់មូល លោកតាក្រហមក ស្ថិតនៅផ្លូវបំបែកចូលទៅ កាន់ទីរួមខេត្តកំពង់ធំ។ ក្នុងវត្តមានដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាននូវការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់ពី លោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បាននិងកំពុងធ្វើដំណើរតាមរថយន្ត ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងចុះពិនិត្យការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរថ្មី។ តាមរយៈ គេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ មេសា សម្ដេចតេជោ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ថ្ងៃទី៣០ មីនា ជាពេលវេលាដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេក្នុងឆ្នាំនេះ ព្រោះជាថ្ងៃដែលបំបែកឯកទគ្គកម្ម សម្រាប់ចំណូលផ្ទៃក្នុងពន្ធដារ ដែលមួយថ្ងៃនេះប្រមូលចំណូលបានចំនួន២៣៦លានដុល្លារ ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ មីនា សម្តេចតេជោមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញចាត់ទុកជាពេលវេលា ដែលខ្ញុំសប្បាយចិត្ត នៅក្នុងឆ្នាំនេះខ្លាំងជាងគេ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើអាជីវកម្មរុករកប្រេងនៅសមុទ្រ បានកំពុងមានបញ្ហា តែអាជីវកម្មរ៉ែមាស បានកំពុងកាក់កបវិញ។ មកទល់នេះមានរយៈពេល៩ខែហើយ សម្រាប់បើក ដំណើរការអាជីវកម្មរ៉ែមាស នៅខេត្តរតនគិរី។ ៩ខែនេះ រករ៉ែមាសបានចំនួន២២៧៥គីឡូ ដោយយកទៅចម្រាញ់ជា មាសទឹក១០ បានជាង២តោន។ សម្រាប់ក្រុម ហ៊ុនរុករកប្រេងដែលបានមកដាក់ទុននៅកម្ពុជា...