ភ្នំពេញ៖ លោក តូ ឡឹម(TÔ LÂM) ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម បានទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធ ជាមួយសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ តាមរយៈលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ លោក តូ ឡឹម បានបង្ហាញសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលសារលិខិតអបអរសាទរជាមួយនឹងពាក្យពេចន៍ដ៏ស្មោះស្ម័គ្ររបស់សម្ដេចតេជោ...
ភ្នំពេញ ៖ ក្រៅពីផ្ញើសារលិខិតអបអរសាទរ ជូនលោកFrancis Joseph Guevara Escudero ដែលត្រូវបានជាប់ឆ្នោតជា ប្រធានទី២៥នៃព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីន កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានបង្ហាញការទន្ទឹងរង់ចាំ ធ្វើការជាមួយលោកFrancisផងដែរ ។ តាមរយៈសារលិខិតផ្ញើទៅ លោក Francis Joseph...
ភ្នំពេញ ៖ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេច ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភាកម្ពុជា។ តាមរយៈសាររលិខិតលោកស្រី Tanzila Narbaeva បានលើកឡើងថា ទំនាក់ទំនងជាមិត្តភាព រវាងអ៊ូសបេគីស្ថាន-កម្ពុជា ឈរលើមូលដ្ឋាននៃការជឿជាក់ និង គោរពគ្នាទៅវិញទៅមក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន និង គណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕
ភ្នំពេញ៖ លោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា បានអបអរសារនិងកោតសរសើរកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ លោកបញ្ជាក់ថា «មេដឹកនាំដូចប្រទេសកម្ពុជា មានមិនច្រើនទេ នៅក្នុងពិភពលោក »។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ជំនួយរបស់ចិន មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជួយពង្រឹងឯករាជ្យ ភាពខាងនយោបាយ ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេចអនុញ្ញាតឲ្យលោក វ៉ាង វិនធានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃ២៧...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រកាសថា សម្ដេចមិនអាចអនុវត្តវប្បធម៌សន្ទនា ជាមួយអ្នកនយោបាយក្បត់ជាតិ ទោះបីជាសម្ដេច ធ្លាប់សុខចិត្តទទួលជួបអ្នកនយោបាយជ្រុលនិយមនេះ ក្នុងមនោសញ្ចេតនាជាមហាគ្រួសារខ្មែរក៏ដោយ ។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ មានប្រសាសន៍ថា ការបង្កើតវប្បធម៌សន្ទនា គឺមានសង្គត់ភាពជាមួយនឹងការជំរុញលទ្ធិប្រជាធិបតេយ្យ...
ភ្នំពេញ៖ ក្នុងោកាសអញ្ជើញបិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទព័ជើងគោក (សាលាក្តីខ្មែរក្រហម) នាថ្ងៃ២២ ឧសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ភាគច្រើនបានលើកឡើងពីរដ្ឋប្រហារ តាំងពីសម័យខ្មែរក្រហម រហូតមកដល់សម័យបច្ចុប្បន្ន ។ ដោយសម្តេចគូសបញ្ជក់ថា “សូមកុំធ្វើរដ្ឋប្រហារផ្ដួលរំលំ សូមកុំដណ្ដើមអំណាចដោយ មធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឬសគល់នៃសង្គ្រាម ហើយក៏ជាឬសគល់នៃ ការប្រល័យពូជសាសន៍ដែរ”...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈទុកជាមុនគ្រប់ពេល ដើម្បីកំចាត់ និងកម្ទេចចោលចំពោះអ្នកធ្វើបដិវត្តពណ៌ តាមគ្រប់រូបភាពផ្សេងៗ ព្រោះសម័យនេះគេតែងតែធ្វើបដិវត្តពណ៌ ជាងការធ្វើរដ្ឋប្រហារ ។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅថ្ងៃ២២ ឧសភា សម្តេចតេជោបានលើកឡើងកាលពីអតីតកាលថា កម្ពុជាមានការធ្វើរដ្ឋប្រហារទំលាក់ អតីតព្រះមហាក្សត្រ...
ភ្នំពេញ៖ ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃ២២ ឧសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានរំលឹកថា នៅក្នុងជំនួបជាមួយអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក បាន គីមូន កន្លងមក មានអ្នកចោទប្រកាន់ថា ថ្នាក់ដឹកនាំកម្ពុជាចំនួន ៧រូបពាក់ព័ន្ធនឹងរបបខ្មែរក្រហម ។ សម្តេចតេជោរៀបរាប់រំលឹកទៀតថា សម្តេចធ្លាប់បាននិយាយទៅកាន់លោក បាន...