ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង២ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បាននិងកំពុងថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង ២ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ នឹងថ្លែងសារពិសេស ដែលនឹងធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ ទូរទស្សន៍ក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយ ជាច្រើនទៀត ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានជំនឿយ៉ាងមុតមាំថា “នៅក្នុងថ្ងៃបោះឆ្នោត២៣ កក្កដា ខាងមុខនេះនឹងមានចំនួនពលរដ្ឋច្រើនកុះករទៅបោះឆ្នោតមិនខានឡើយ”។ នេះបើតាមការផ្សាយក្នុង Twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន @hunsencambodia នៅថ្ងៃ ១៩ កក្កដាដែលយកមកផ្សាយបន្តក្នុងហ្វេសប៊ុកសម្តេចគ្រប់គ្រងដោយលោក ដួង តារា ។...
ភ្នំពេញ ៖ ក្រោយពីលោក ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា យកហ្វេសប៊ុកសម្តេចមកប្រើវិញនោះ តាមរយៈហ្វេសប៊ុកបានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងត្រៀមខ្លួចរួចជាស្រេច ដើម្បីចូលរួមបោះឆ្នោតជូនគណបក្សកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កាស្ថិតនៅលេខរៀងទី១៨។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ នាថ្ងៃ២០ កក្កដា នេះ បានគូសបញ្ជាក់ថា «នៅតែ ៣ថ្ងៃទៀតដល់ថ្ងៃបោះឆ្នោតហើយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ជាសំណួរថា តើការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃ២៣ កក្កដា ខាងមុខ កម្លាំងទៅបោះឆ្នោតច្រើន ឬតិច ជាងកម្លាំងទៅបំផ្លាញសន្លឹកឆ្នោត ។ ខណៈការបោះឆ្នោតនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ហើយយុទ្ធនាការ មិនឲ្យពលរដ្ឋទៅបោះឆ្នោត នៅតែបន្តសកម្មភាព សម្តេចតេជោ បានបង្ហាញសារខ្លីល្មម នារសៀលថ្ងៃ១៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាស់តឿន ដល់ពួកជ្រុលនិយមខ្មែរ ដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា រាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង ទៀតទៅ។ នៅលើឆាណែលតេលេក្រាម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខមកបញ្ជាក់ជាថ្មីក្រោយលោក Pita មិនទទួលបានការគាំទ្រ ធ្វើជានាយករដ្ឋមន្រ្តីថៃ។ ក្នុងនោះសម្ដេចតេជោ បញ្ជាក់ថា សម្ដេចមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រទេសថៃ និងត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។ ប៉ុន្តែសម្ដេចគ្រាន់តែដាស់តឿន ពួកជ្រុលនិយមខ្មែរ ដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជា រាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជា ឲ្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សហការជាមួយសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកកម្មករ កម្មការិនីទៅបោះឆ្នោត នៅថ្ងៃទី២៣កក្កដាខាងមុខនេះ ដោយមិនមានការរើសអើង និន្នាការនយោបាយ ហើយមិនមែនជាការសូកប៉ាន់ សម្រាប់ដោះដូរ ជាមួយសន្លឹកឆ្នោតនោះទេ...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១១ កក្កដា នេះតទៅពករដ្ឋដែលប្រេីប្រាស់បណ្តាញ Twitter គឺអាច Add/Follow twitter ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ដែលមានសញ្ញាធិកពណ៍បៃតង” តែ១គត់” ក្នុងបណ្តាញសង្គម Twitter ។ ជាមួយគ្នានេះដែរ សម្តេចស្នើពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសចូលរួមគាំទ្រ twitter ផ្លូវការ (Official...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត ត្រូវអប់រំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ ការស្នើរបស់ប្រធានគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានអ្នកបន្លំទៅបង្រៀនឲ្យពលរដ្ឋទៅ បោះឆ្នោតតែឲ្យគូសបំផ្លាញសន្លឹកឆ្នោតមិនអាចយកជាការបាន។ ទាក់ទិននឹងករណីនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ធ្វើការស្រាវជ្រាវតាមបណ្តាញសង្គម ដើម្បីឈានដល់ចាប់ជននោះមកផ្តន្ទាទោសតាមច្បាប់មិនអាចអត់ឱនឲ្យជាដាច់ខាត។ យោងតាមសារសំឡេងពិសេសចេញផ្សាយនៅយប់ថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្ញើរសារជូនថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតថាកន្លងទៅនេះយើងបានរកឃើញជនក្លែងបន្លំថា ជាអ្នកដឹកនាំគណបក្សប្រជាជនដោយឲ្យគូសដូចអ្វីដែលគេបង្ហាញក្នុងសន្លឹកឆ្នោតជាគំរូបនេះ»។ សម្តេចតេជោបានបញ្ជាក់ថា...