ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបាន ប្រោសព្រះរាជទានផ្តល់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុត លេខផ្កាយមាស៥ ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចសង្គហបណ្ឌិត ម៉ែន សំអន ។ សម្តេចតេជោបានថ្លែងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ ឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូន សម្ដេចពិជ័យសេនា ទៀបាញ់ និង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។
ភ្នំពេញ ៖ លោក Wu Qian នាយកការិយាល័យព័ត៌មាន និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិចិន បាន ឆ្លើយតបចំពោះទំនាក់ទំនងចិន-កម្ពុជា អំពីទំនាក់ទំនងយោធាប្រទេសទាំងពីរ គឺមានរឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាព ជាបងប្អូនរឹងមាំដូចថ្ម ។ នេះបើតាមការផ្សាយ របស់គណៈរដ្ឋមន្រ្តីកម្ពុជា។ ការលើកឡើងរបស់លោក Wu Qian បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកុម្ភៈ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានប្រកាសថា ដរាបណាការធ្វើតេស្ត នៅតែមានវិជ្ជមានកូវីដ១៩ សម្ដេចនឹងមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះទេ ។ នៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវរូបថត ជាច្រើនសន្លឹក...
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក ង្វៀន មីញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃ១២ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកឡើងវិញថា ការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបាន ផ្តល់អនុសាសន៍ឱ្យរដ្ឋបាលខេត្តសៀមរាប រកទីតាំងឲ្យបានធំទូលាយ ដើម្បីសាងសង់ “សួនតេជោសន្តិភាព” នៅក្រុងសៀមរាប ដើម្បីដាក់បង្ហាញពីប្រវត្តិនៃ ការបញ្ចប់សង្គ្រាមនៅកម្ពុជា។ នេះបើតាមសេចក្តីបំភ្លឺរបស់ រដ្ឋបាលខេត្តសៀមរាបនាថ្ងៃ១២ កុម្ភៈ ។ ការផ្តល់អនុវត្តរបស់សម្តេចតេជោ បានធ្វើឡើងក្រោយសាធារណជនមួយចំនួន បានបញ្ចេញមតិយោបល់ជាច្រើនតាមបណ្តាញសង្គមថា មានការប្តូរឈ្មោះសួនព្រះរាជដំណាក់ខេត្តសៀមរាប ទៅជាសួនតេជោសន្តិភាព ។...
ភ្នំពេញ ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ នៅរសៀលថ្ងៃ១១ កុម្ភៈបានចេញញត្តិថ្កោលទោស ចំពោះក្រុមប្រឆាំង នៅក្រៅប្រទេស ចំពោះការរៀបចំគម្រោងផែនការ វាយប្រហារដោយដ្រូន ទៅលើភូមិគ្រឹះនៅតាខ្មៅ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ង សម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរ សង្គមសង្គ្រាមសាជាថ្មី។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសស្វាគមន៍ស្រ្តីខ្មែរម្នាក់ដែលនិរទេ្ទសខ្លួនឯង ទៅរស់នៅក្រៅប្រទេសហើយបាននិយាយក្បែងៗ តាមបណ្តាញសង្គមដែលចង់មកកំចាត់ត្រកូលហ៊ុន សូមអញ្ជើញមកស្រុកខ្មែរមក សម្តេចស្វាគមន៍ជានិច្ច ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នៅថ្ងៃ១១ កុម្ភៈដែលជាលើកដំបូងរបស់សម្តេច បានចេញវេទិកាជាសាធារណៈបានលើកឡើងជាច្រើន ពីសមិទ្ធផលដែលសម្តេចបានខិតខំកសាង ដើម្បីទុកជាប្រយោជន៍សម្រាប់ឲ្យពលរដ្ឋប្រើប្រាស់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ជាថ្មី ជុំវិញសំណួរថា តើពេលណាសម្តេចធិបតី ហ៊ុន ម៉ាណែត អាចដើរចេញពីស្រមោលរបស់ឪពុក ថានេះពាក់ព័ន្ធនឹងគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ខណៈសម្តេចបញ្ជាក់ថា ទោះបីសម្តេចជាឪពុកនាយករដ្ឋមន្ត្រី តែសម្តេចមិនលូកលាន់ កិច្ចការរបស់នាយករដ្ឋមន្ត្រីនោះទេ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឱ្យដឹង អំពីផែនការ របស់ក្រុមភេវរក ដែលបានរៀបចំគម្រោង បើប្រាស់យន្តហោះគ្មានមនុស្សបើក បញ្ជាពីចម្ងាយ (Drone) ចង់ធ្វើឃាតសម្តេច នៅភូមិគ្រឹះសម្តេចនាក្រុងតាខ្មៅ ដោយផែនការនេះ ត្រូវបានទប់ស្កាត់ និងកម្ទេចចោលទាំងស្រុង ខណៈសម្តេចផ្តាំផ្ញើ ទៅកាន់ជនបរទេស ប្រយ័ត្នប្រយែងលើការគាំទ្រទាំងឡាយ នៃកម្មភាពភេវរកម្មនេះ។...