ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសព ថ្នាក់ជាតិ ជូនលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ។ ពិធីបុណ្យបានចាប់ផ្តើមរៀបចំឡើង នៅសាល Nippon Budokan...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិក អាស៊ីលើកទី៤ (41st OCA General Assembly) ដែលកម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ នៅចុងសប្ដាហ៍នេះចាប់ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២២ ។ មហាសន្និបាតនេះ មានប្រតិភូកីឡា និងឥស្សរជនជាន់ខ្ពស់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជាមានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសមីយ៉ាន់ម៉ា ប៉ុន្តែកម្ពុជានឹងព្យាយាមខិតខំដោះស្រាយ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។ នាឱកាសអនុញ្ញាតឲ្យលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា «ក្នុងក្របខណ្ឌ ជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចចាត់ទុកថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជា មានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភពលោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ»។ ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេចតេជោ បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃសមុទ្រចិនខាងត្បូង ដែលបានចុះហត្ថលេខា រវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានីភ្នំពេញ ឆ្នាំ២០០២ ឥឡូវនេះឆ្នាំ២០២២ ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ គឺការបន្តអនុវត្តឲ្យបានពេញលេញនូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើងខិតខំជំរុញការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរ អំពីស្ថានភាពនៅអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយលោក Charles Michel ក៏បានបញ្ជាក់ដែរពីការផ្លាស់ប្ដូរ យោបល់ដោយមានការស្មោះត្រង់ ជាពិសេសទៀត ឲ្យមានការទុកចិត្តគ្នា ។ លោក Charles Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈសំខាន់ ជាពិសេសទៀត អ្វីដែលយើងកំពុងមានការប្រឈម និងមានការលំបាកក៏ដោយ ប៉ុន្តែមានទស្សនៈដាច់ដោយឡែកដ៏សំខាន់ ដោយខិតខំរកមធ្យោបាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងអឺរ៉ុប ជាមួយនឹងអាស៊ាន ហើយបានចែករំលែកនូវទស្សនៈអំពីភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ៕
ភ្នំពេញ៖ នៅវេលាម៉ោង ១៨និង៣០នាទី(ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង ១៦និង៣០នាទី(ម៉ោងនៅរាជធានីភ្នំពេញ) ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពហើយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែនបានឱ្យដឹងថា ដំណើរអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៅទីក្រុងតូក្យូ...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល Fidel Castro ក្នុងរដ្ឋធានីហាវ៉ាណា នៃសាធារណរដ្ឋគុយបា។ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីថ្នាក់ដឹកនាំ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់និស្សិតកម្ពុជា ផ្នែកសុខាភិបាល ត្រូវខិតខំសិក្សា ព្រោះគុយបា ជាប្រទេសមានភាពជឿនលឿន លើការបណ្តុះបណ្តាលលើវិស័យសុខាភិបាល។ នាឱកាសអនុញ្ញាតឲ្យនិស្សិតកម្ពុជា ចំនួន ៦នាក់ កំពុងរស់នៅ និងសិក្សានៅឯប្រទេសគុយបា បានជួបសំណេះសំណាល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ណែនាំដល់និស្សិតកម្ពុជាទាំងអស់ ត្រូវខិតខំសិក្សា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រារព្ធធ្វើឡើងប្រកបដោយជោគជ័យ ព្រមទាំងរក្សាបានសុវត្ថិភាពគ្រប់ផ្នែក ជាពិសេស ការពារមិនឱ្យមានការរីករាលដាល នៃជំងឺកូវីដ-១៩។ តាមរយៈសារសំឡេង នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ពេល សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ មិនភ្លេចនោះឡើយ នូវអ្វីដែលគុយបា ជួយដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ នាឱកាសអញ្ជើញជួបសម្ដែងការគួរសម ជាមួយលោក រ៉ាអ៊ួល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់ លោក ហ្វីដែល កាស្រ្តូ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុកការសិក្សាស្រាវជ្រាវ លើវិស័យកសិកម្ម គឺជាចំណែកមួយ សម្រាប់ធានាដល់សន្តិសុខស្បៀង រវាងកម្ពុជា និងគុយបា។ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រធានាធិបតីគុយបា បានជជែកគ្នាពីការរៀបចំឱ្យមានទស្សនកិច្ច របស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម...
ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់នូវជំនួបកំពូលទ្វេភាគីរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រធានាធិបតីគុយបា បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣។ ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ រួមមាន៖ ទី១- អនុស្សារណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលសាធារណៈគុយបា ភាគីកម្ពុជា ដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង...