ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅនៅចំណុចចាប់ផ្តើម នៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តថា នឹងអនុវត្តគម្រោង សាងសង់ ព្រែកជីកហ្វូណនតេជោ ឲ្យខានតែបាន...
កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នាពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រង និងមានភាពម្ចាស់ការ ក្នុងការសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ។ ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហា សម្តេចធិបតី មានប្រសាសន៍ សូម្បីតែទេវតា ក៏បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ...
ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខ ប្រជាពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ ចូលរួមអបអរសាទរ ពិធីបើកសម្ពោធព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ៥ សីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសធានាអះអាងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់ហើយនោះ កម្ពុជា នឹងមិនបាត់បង់ទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែផ្ទុយទៅវិញ នឹងធ្វើឲ្យអធិបតេយ្យភាពកម្ពុជា កាន់តែរឹងមាំ ម្ចាស់ការ តាមរយៈការវិនិយោគគ្រប់គ្រង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈមួយចំនួន។ របៀបវារៈត្រូវពិនិត្យ រួមមាន ៖ ១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោក ត្រីន ថាញ់មិញ (Tran Thanh Man ) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា...
ភ្នំពេញ ៖ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងថា ភាគីវៀតណាមពេញចិត្តក្នុងការផ្គត់ផ្គង់អគ្គិសនី ដល់កម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើននៅក្នុងឧស្សាហកម្ម 4.0។ ការអះអាងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកនាយករដ្ឋមន្រ្តី វៀតណាម ផាម មិញជិញ ជាមួយសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានប្ដេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀង ដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក ។ ការប្ដេជ្ញានេះធ្វើឡើង នាថ្ងៃទី២៥...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ។ បន្ទាប់ពីបញ្ចប់កិច្ចជំនួបហើយ លោក តូ ឡឹម ក៏បានរៀបចំអាហារថ្ងៃត្រង់ ពិសារជុំគ្នាជាមួយសម្តេចផងដែរ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីជំហរដែលមិនអាចលើកលែងទោសឲ្យបានឡើយ ចំពោះជនណា ដែលបានបំភ្លៃការពិត លើរឿងកិច្ចព្រមព្រៀងត្រីភាគី កម្ពុជា-ឡាវ-វៀតណាម (CLV) ខណៈសម្តេចតេជោ បានស្នើដល់តុលាការ ត្រូវដាក់ទោសឲ្យខ្ពស់ ដល់អតិបរមា ចំពោះជនទាំង៣រូបដែលត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ ខណៈសម្តេចស្នើដល់ក្រសួងយុត្តិធម៌ និងពន្ធនាគារ មិនត្រូវបញ្ចូលឈ្មោះពួកគេ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតមកដល់ថ្ងៃនេះ ក្រោយពីមានការបង្កើតព័ត៌មាន ក្លែងក្លាយអំពីការកាត់ខេត្ត៤ ទៅឲ្យភាគីវៀតណាមនេះ គឺបានចាប់ខ្លួនមនុស្ស៣នាក់ហើយ ។ ដោយសម្តេចអះអាងថា ប៉ុន្មានថ្ងៃមុនចាប់បានម្នាក់នៅខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃ២៣ កក្កដានេះ ក៏បានចាប់ខ្លួនមនុស្ស២នាក់ទៀត នៅខេត្តសៀមរាបដែរ ។ សម្តេចតេជោ បានលើកឡើងទៀតថា ការដាក់ខេត្តមួយចំនួនរបស់កម្ពុជា...