Math Kangaroo គឺជាការប្រឡងប្រជែងគណិតវិទ្យាដ៏ធំមួយ ដែលដើមកំណើតមកពីប្រទេស France តាំងពីឆ្នាំ 1991។ការប្រកួតប្រជែងគណិតវិទ្យាកង់ហ្គូរូ បានទាក់ទាញបេក្ខជនចូលរួមប្រកួតជាង ៦ លាននាក់ ដែលមកពីជាង ៩៣ ប្រទេសជារៀងរាល់ឆ្នាំ។ ការប្រឡងនេះផងដែរ គឺជាការប្រកួតប្រជែងគណិតវិទ្យាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ដែលរៀបចំដោយ Association Kangourou Sans Frontieres (AKSF)...
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ សាលារៀនអន្តរជាតិផារ៉ាហ្គន បានប្រគល់រង្វាន់ជ័យលាភីដល់កីឡាករ ដែលបានចូលរួមសកម្មភាពកីឡាម៉ារ៉ាតុងរត់ពីចម្ងាយ ដែលមានរយៈពេលមួយសប្ដាហ៍ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ កន្លងមកនេះ។ កម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់បុគ្គលិក មាតាបិតា អតីតសិស្ស និងតំណាងក្រុមហ៊ុនផ្សេងៗជាច្រើននាក់ ប្រកបដោយភាពសប្បាយរីករាយ។ បន្ទាប់ពីការប្រកាសលទ្ធផលរួចមក តំណាងរដ្ឋបាលសាលា និងតំណាង...
ភ្នំពេញ៖ ក្នុងកម្មវិធីប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរជុំទី៣ដែលជាជុំផ្ដាច់ព្រ័ត លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន បានប្រកាសផ្ដល់អាហារូបករណ៍១០ កន្លែងដល់សិស្សទី១២ ដែលទទួលបានជ័យលាភីចំនួន១០រូប ក្នុងការប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរ ដែលរៀបចំឡើងដោយ Bright Consultant Education and Travel Co.,Ltd ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម ប្រឹក្សាយោបល់ផ្សេងៗ ទាក់ទងនឹងការអភិវឌ្ឍការសិក្សា។ ក្នុងកម្មវិធីប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរជុំទី៣ដែលជាជុំផ្ដាច់ព្រ័តនេះ មានការអញ្ជើញជាអធិបតីភាព...