កីឡា

សាលារៀនអន្តរជាតិផារ៉ាហ្គន បានយកចិត្តទុកដាក់ចំពោះ សកម្មភាពកីឡាថ្មីមួយ ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីមហាជន

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ សាលារៀនអន្តរជាតិផារ៉ាហ្គន បានប្រគល់រង្វាន់ជ័យលាភីដល់កីឡាករ ដែលបានចូលរួមសកម្មភាពកីឡាម៉ារ៉ាតុងរត់ពីចម្ងាយ ដែលមានរយៈពេលមួយសប្ដាហ៍ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ កន្លងមកនេះ។ កម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់បុគ្គលិក មាតាបិតា អតីតសិស្ស និងតំណាងក្រុមហ៊ុនផ្សេងៗជាច្រើននាក់ ប្រកបដោយភាពសប្បាយរីករាយ។

បន្ទាប់ពីការប្រកាសលទ្ធផលរួចមក តំណាងរដ្ឋបាលសាលា និងតំណាង Krispy Kreme, Asia Cambodia Law Group, Life Steps Organization, Garden City Water Park, Jon’s café និង Genesis Academy បានប្រគល់រង្វាន់ដល់ជ័យលាភីដល់កីឡាករ ដែលបង្ហាញនូវមោទនភាព នៃជ័យជំនេះរបស់ពួកគេ។

ម្ចាស់ជ័យលាភីបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន និងថ្លែងអំណរគុណដល់ក្រុមការងារដែលបានរៀបចំសកម្មភាពកីឡាម៉ារ៉ាតុងនេះឡើង កម្មវិធីប្រគល់រង្វាន់នេះបានបញ្ចប់ទៅដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ។

Paragon ISC has cultivated a new tradition at our school that has been met with much excitement and thrill!

The Virtual Marathon was back on the 17th of January and a week-long competitive streak was finally awarded on the 5th of February in the Paragon ISC Secondary Campus. There was a diverse turnout for the marathon such as school staff, parents, alumni and a number of different company representatives all participating in the fun activity.

Following the final result announcements, awards were distributed by School administrators and delegates of Krispy Kreme, Asia Cambodia Law Group, Life Steps Organization, Garden City Water Park, Jon’s café and Genesis Academy who had greatly contributed to the success of the marathon.

The awardees shared their thoughts and offered their thanks to the coordinators of the marathon.
Hence a joyful day reached a conclusion and everybody returned with a heart full of memories.

To Top