កំពង់ស្ពឺ ៖ សាច់បង្កកប្រមាណជាង៦ពាន់គីឡូក្រាម ត្រូវបានកម្លាំងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ដុតបំផ្លាញចោលនារសៀលថ្ងៃ១២ សីហា ក្រោយស្ទាក់ចាប់បានកាលពីវេលាម៉ោង៩យប់ថ្ងៃ១១ សីហា នៅចំណុចផ្លូវចុះផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានថា មានរថយន្តដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កកទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាក ជាបណ្តោះអាសន្នសម្រាប់ រយៈពេល០៦(ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។ នេះបើយោងតាមរយៈ សេចក្ដីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿង ក្នុងនិងបំណែកសាច់បង្កកអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ។ អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ថា កម្ពុជា មិនអាចកាត់ផ្តាច់ទាំងស្រុង មិនឲ្យមានការនាំចូលសាច់បង្កកនោះទេ ខណៈរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ទប់ស្កាត់ទាំងការផ្គត់ផ្គង់ ឲ្យមានចីរភាព និងទប់ស្កាត់អតិផរណា ក្នុងអំឡុងពេល ដែលមានវិធានការ ផ្អាកការនាំចូលសាច់បង្កក បណ្តោះអាសន្ន ៦ខែ ។ ថ្លែងក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង អំពីវិធានការហាមឃាត់ ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល៦ខែ ។ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានបញ្ជាក់ថា «វិធានការផ្អាកការនាំចូលជាបណ្ដោះអាសន្ននេះ នឹងចាប់ផ្ដើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា...