គេសង្កេតឃើញថា មានករណីពីរកំពុងផ្ទុះឡើងនៅពេលបច្ចុប្បន្ន។ ទី១ ស្ថានភាពសាច់បង្កកបាននាំចូលច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា និងស្រាខុសច្បាប់ដោះដូរដោយលុយ១០ម៉ឺនដុល្លារអាមេរិក។ ដំបូងគេនាំគ្នា និយាយរឿងនាំចូលសាច់បង្កកច្រើន។ ពលរដ្ឋពីតុកាហ្វេរហូតដល់បណ្តាញទំនាក់ទំនងសង្គមបាននាំគ្នាដេញដោលជជែកវែកញែករឿងសាច់បង្កកមិនចេះចប់មិនចេះហើយ។ មានសំណួរជាច្រើនបានចោទសួរទៅកាន់ មន្ត្រីជំនាញផ្នែកផលិតផលក្លែងក្លាយនិងមន្ត្រីកាន់ការងារគ្រប់គ្រង់តាមច្រកព្រំដែនថា “តើសាច់បង្កកជិត៤០០តោន(៣៧០តោន)នោះជាសាច់ជានាំចូលខុសច្បាប់? ចុះចំណែកស្រាចំនួន៤៨ដបនិងការដោះដូរដោយទឹកប្រាក់១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជារឿងខុសច្បាប់ ឬត្រូវតាមច្បាប់? មុននឹងចូលទៅកាន់ចម្លើយនៃសំណួរខាងដើម គេអាចនាំគ្នាគិតបន្តិចសិនថា “តើមូលហេតុអ្វីនាំឱ្យទីផ្សារកម្ពុជាមានសាច់បង្កកច្រើន”? ជាការពិតណាស់ វិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងធ្មង់ដាក់គ្នារវាងអាម៉េរិកអឺរ៉ុបជាមួយចិន និងអាម៉េរិកអឺរ៉ុបជាមួយនឹងរុស្ស៊ី...
ភ្នំពេញ៖ ហាក់មានភាពស្រពិចស្រពិល ក្នុងករណីរកឃើញសាច់បង្កកជិត ៤០០តោន នៅរាជធានីភ្នំពេញ ដោយមានស្ថាប័នរដ្ឋចំនួនពីរ បានចេញមុខបកស្រាយខុសៗគ្នា ក្នុងនីតិវិធីច្បាប់ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋមានការ ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពចំណីអាហារ។ សូមរំលឹកថា កាលពីថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្ដុកសាច់បង្កកមួយកន្លែង នៅភូមិសំរោងទាវ...