ព័ត៌មានជាតិ
កម្ពុជានឹងដកចេញ ការតម្រូវយក សំណាកកូវីដ-១៩ ពីសាច់បង្កក នាំចូលពីឥណ្ឌា (Video)
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឯកភាពស្នើសុំការសម្រេចជាគោលការណ៍ពីថ្នាក់ ដឹកនាំ ដើម្បីដកចេញការតម្រូវឲ្យយកសំណាកកូវីដ-១៩ លើសាច់បង្កកនាំចូលមកពីប្រទេសឥណ្ឌា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ថ្មីៗនេះ គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលទំនិញមានហានិភ័ យខ្ពស់ ដែលមានប្រភពពីប្រទេសមានការរីករាលដាលខ្លាំងនូវជំងឺឆ្លងកូវីដ-១៩ បានប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី...