ព័ត៌មានជាតិ
អាជ្ញាធរភ្នំពេញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀងពីទីភ្នាក់ងារស្វីស៨០ម៉ឺនដុល្លារ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀង ពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការនូវទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋរងការប៉ះពាល់ ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ភ្នំពេញមានប្រជាពលរដ្ឋក្រីក្រ ប៉ះពាល់ដោយជំងឺកូវីដ-១៩ ប្រមាណ១០ម៉ឺនគ្រួសារដែលទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈកម្ពុជាបាននិងកំពុងប្រឈមការរីករាលដាលជំងឺនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋក្រីក្រទទួលបានថវិកាជំនួយគាំពារសង្គម...