តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា នឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ ប្រសិនបើសហរដ្ឋអាមេរិក ព្យាយាមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។ លោកបានធ្វើការកត់សម្គាល់នៅក្នុង បទសម្ភាសន៍ផ្ទាល់មួយជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ នៅមុនការចរចានុយក្លេអ៊ែរ ដោយប្រយោលលើកទី៥ រវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុងរ៉ូម នៅថ្ងៃសុក្រ។ លោកបានលើកឡើងថា “ភាពខុសគ្នាជាមូលដ្ឋាននៅតែមានរវាងពួកយើង។...
បរទេស៖ ការសិក្សាថ្មីមួយបានធ្វើការសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើង អាចនឹងទទួលបានសារធាតុ អ៊ុយរ៉ានីញ៉ូមទាំងអស់ ដែលខ្លួនត្រូវការ សម្រាប់អាវុធនុយក្លេអ៊ែ តាមរយៈកន្លែងចម្រាញ់ Pyongsan ហើយរូបភាពពីផ្កាយរណប លើកឡើងថា ប្រទេសនេះ អាចនឹងផលិតឥន្ធនៈនុយក្លេអ៊ែ កាន់តែច្រើនជាងដែលមាន។ បើទោះជាមានការផ្អាក លើការតេស្តអាវុធនុយក្លេអ៊ែ ចាប់តាំងពីឆ្នាំ២០១៧មកក៏ដោយ ប្រទេសកូរ៉េខាងជើង ធ្លាប់បាននិយាយថា ខ្លួនកំពុងតែបន្តកសាងឃ្លាំនុយក្លេអ៊ែ ហើយក្នុងឆ្នាំនេះ វាហាក់បានចាប់ផ្តើម...
បរទេស៖ នៅក្នុងរបាយការណ៍មួយ ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ ហៅកាត់ថា IAEA បាននិយាយប្រាប់ថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងឈានចូលទៅជិតដល់ កម្រិតអាវុធហើយ។ យោងតាមព័ត៌មាន ចេញផ្សាយនៅថ្ងៃអង្គារ ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានធ្វើការពន្លឿនក្នុងការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ឲ្យដល់កម្រិតសុទ្ធ ៦០ភាគរយ គឺកើនពីចំនួន ២០ភាគរយនៅក្នុងខែមេសា...