ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ IAEA៖ អ៊ីរ៉ង់ បង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ឲ្យជិតដល់កម្រិតអាវុធ

បរទេស៖ នៅក្នុងរបាយការណ៍មួយ ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ ហៅកាត់ថា IAEA បាននិយាយប្រាប់ថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងឈានចូលទៅជិតដល់ កម្រិតអាវុធហើយ។

យោងតាមព័ត៌មាន ចេញផ្សាយនៅថ្ងៃអង្គារ ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានធ្វើការពន្លឿនក្នុងការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ឲ្យដល់កម្រិតសុទ្ធ ៦០ភាគរយ គឺកើនពីចំនួន ២០ភាគរយនៅក្នុងខែមេសា (កម្រិតសុទ្ធថ្នាក់អាវុធ ជាទូទៅគឺសុទ្ធប្រហែល ៩០ភាគរយ” ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Newsweek នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការជំរុញបង្កើនល្បឿននៃ ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនេះ គឺបានកើតមានឡើង ក្នុងដំណើរឆ្លើយតប ចំពោះការវាយប្រហារ លើរោងចក្រនុយក្លេអ៊ែ Natanz របស់អ៊ីរ៉ង់។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ដំណើរវិវត្តដ៏ថ្មីបំផុតចុងក្រោយនេះ គឺកើតមានស្របពេល ដែលកិច្ចពិភាក្សានុយក្លេអ៊ែ ក្នុងចំណោមសហរដ្ឋអាមេរិក សម្ពន្ធមិត្តលោកខាងលិច និងអ៊ីរ៉ង់ ត្រូវបានព្យួរចោល បើទោះជារដ្ឋបាលលោក បៃដិន បង្ហាញក្តីសង្ឃឹមថា នឹងបង្កើតឡើងវិញ នូវកិច្ចព្រមព្រៀងមួយចំនួន ដែលបានបង្កើតនៅក្នុងឆ្នាំ២០១៥ ក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top