Covid-19
ដោយសារវីរុសកូរ៉ូណា ក្រុងហាណូយរបស់វៀតណាម នឹងបន្តរឹតត្បិតរហូតដល់ថ្ងៃទី២២ សីហា
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម នឹងបន្តរឹតត្បិតដោយសារតែវីរុសកូរ៉ូណា រហូតដល់ថ្ងៃទី២២ ខែសីហា ។ ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) បានរាយការណ៍នៅថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមអាជ្ញាធរបានព្រមានអំពីការឆ្លងជំងឺថ្មី ដែលបានរកឃើញនៅក្នុងទីក្រុង ដែលមានពលរដ្ឋរស់នៅជាង៨លាននាក់ ។ ក្រុងហាណូយ បានបញ្ជាឲ្យពលរដ្ឋនៅតែក្នុងផ្ទះរយៈពេល២...