Covid-19

ដោយសារវីរុសកូរ៉ូណា ក្រុងហាណូយរបស់វៀតណាម នឹងបន្តរឹតត្បិតរហូតដល់ថ្ងៃទី២២ សីហា

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម នឹងបន្តរឹតត្បិតដោយសារតែវីរុសកូរ៉ូណា រហូតដល់ថ្ងៃទី២២ ខែសីហា ។ ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) បានរាយការណ៍នៅថ្ងៃសុក្រនេះ បន្ទាប់ពីក្រុមអាជ្ញាធរបានព្រមានអំពីការឆ្លងជំងឺថ្មី ដែលបានរកឃើញនៅក្នុងទីក្រុង ដែលមានពលរដ្ឋរស់នៅជាង៨លាននាក់ ។

ក្រុងហាណូយ បានបញ្ជាឲ្យពលរដ្ឋនៅតែក្នុងផ្ទះរយៈពេល២ សប្តាហ៍កន្លងមកនេះ និងបិទផ្អាករាល់សកម្មភាពនានាដែលមិនចាំបាច់ ប៉ុន្តែស្ថិតក្នុងចំណុច៣នៃការឆ្លងជំងឺដែលបានកើតឡើងនៅក្នុងក្រុង នឹងបន្ថែមពេលដើម្បីទប់ស្កាត់ ដែលបច្ចុប្បន្ននេះនឹងបញ្ចប់នៅត្រឹមថ្ងៃសៅរ៍ ។

ក្រុងនេះត្រូវបានគេរាយការណ៍ថា មានករណីថ្មីចំនួន២១នាក់ គិតត្រឹមថ្ងៃសុក្រ និងបានកត់ត្រាជិត១.៦០០នាក់ ចាប់តាំងពីចុងខែមេសា ។ តួលេខផ្លូវការបង្ហាញឲ្យដឹងដូច្នេះ ។

ទន្ទឹមនឹងនេះដែឬ ចំនួននៅទាបនៅឡើយទេ ហើយក្រុមអាជ្ញាធរ មានការព្រួយបារម្ភខ្លាំង បន្ទាប់ពីមានផ្ទុះវីរុសក្លាយពូជ ប្រភេទ Delta ដែលវាអាចចម្លងជំងឺបានរហ័ស ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំង ប្រទេសបានកើនឡើងដល់១៨៩.០០០នាក់ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top