ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បញ្ចូលអង្គការជំនួយនៃក្តីសង្ឃឹម សម្រាប់សហគមន៍ (សាលាកុមារអូទីសិម) ជាគ្រឹះស្ថានសាធារណៈ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចូលសាលា អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (សាលាកុមារអូទីសិម) ជាគ្រឹះស្ថានសាធារណៈ ដោយរួមទាំងបញ្ចូលគ្រូ និង បុគ្គលិកអប់រំទីនោះ ២៦នាក់ជាបុគ្គលិករដ្ឋផងដែរ។ នេះបើយោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលចុះហត្ថលេខាដោយលោក អ៊ីន វីរៈជាតិ ជារដ្ឋលេខាធិការទីស្តីការ។ លិខិតបញ្ជាក់ថា “រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ បញ្ចូលសាលាអង្គការជំនួយនៃ ក្តីសង្ឃឹមសម្រាប់សហគមន៍...