ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា ប្រសិនបើគ្មានសន្តិភាព ស្ថេរភាព និងទំនាក់ទំនងអន្តរសាសនា ប្រកបដោយភាពសុខដុម យើងមិនអាចនិយាយបានឡើយ អំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសេរីភាពសាសនានោះទេ ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអគ្នេយ៏ និង ប៉ាស៊ីហ្វិក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤...
ភ្នំពេញ៖ ក្នុងសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ សមិទ្ធិផល និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានបង្ហាញក្នុងសម័យប្រជុំ ហើយកម្ពុជា រក្សាបន្តប្ដេជ្ញាធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សបន្ថែមទៀត ក្នុងព្រំដែននីតិរដ្ឋ និងស្ថាប័នទទួលខុសត្រូវ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។ សេចក្តីប្រកាសឲ្យដឹងទៀតថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥៥ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៥៧...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញ សេចក្តីសម្រេច បង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំការងាររៀបចំ របាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ (UN) ។ តាមរយៈសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៦ ធ្នូ បានឲ្យដឹងថា ក្រុមការងារអន្តរក្រសួង ដឹកនាំការងារនេះ...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ នាឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុង «កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៖ បញ្ហាប្រឈមនិងមាគ៌ាឆ្ពោះទៅមុខ»នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរំលេចអំពីកម្មវិធីនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ និងជាកម្មវិធីគោលនយោបាយគាំពារពលរដ្ឋក្រីក្រនិងងាយរងហានិភ័យដើម្បីឲ្យពួកគាត់មានជីវភាពធូរធាឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០...
អ.ស.ប៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ថា អ្នកនាំពាក្យសម្រាប់បេសកកម្ម នៃអង្គការសហប្រជាជាតិរបស់ប្រទេសចិន ប្រចាំនៅទីក្រុងញ៉ូវយ៉កបានថ្លែអកាលពីថ្ងៃចន្ទថា ប្រទេសចិន បានជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលបានគ្រោងទុកស្តីពីការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ព្រោះវាគ្រាន់តែជាការ “បង្កើនការប្រឈមមុខដាក់គ្នា និងការខ្វែងគំនិតគ្នាតែប៉ុណ្ណោះ” ។ សហរដ្ឋអាមេរិក ប្រទេសអាល់បានី និងជប៉ុន បានស្នើសុំកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍...
ប៉េកាំង៖ ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋ របស់ប្រទេសចិន កាលពីថ្ងៃអង្គារបានចេញរបាយការណ៍ស្តីពី ការរំលោភសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ របាយការណ៍បានឲ្យដឹងថាឆ្នាំ២០២២ បានឃើញការធ្លាក់ចុះគួរឱ្យកត់សម្គាល់ សម្រាប់សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក។ ប្រភពបានបន្ថែមថា នៅសហរដ្ឋអាមេរិក ប្រទេសមួយ ដែលដាក់ស្លាកខ្លួនឯងថាជា “អ្នកការពារសិទ្ធិមនុស្ស” ជំងឺរ៉ាំរ៉ៃដូចជានយោបាយលុយកាក់ ការរើសអើងជាតិសាសន៍ អំពើហិង្សាដោយកាំភ្លើង និងប៉ូលីស ក៏ដូចជាការបែងចែកទ្រព្យសម្បត្តិគឺរីករាលដាល។...
ភ្នំពេញ៖ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) បានសង្កេតឃើញថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈកាន់តែល្អប្រសើរច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Joseph...
ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា កម្ពុជាមានចំណុចខ្លាំង ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសនៅកម្ពុជា គ្មានទោសប្រហារជីវិតនោះទេ។ នេះបើយោងគេហទំព័រហ្វេសប៊ុករបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ នាឱកាសអញ្ជើញទទួលជួប លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស (Victor Madrigal-Borloz) អ្នកជំនាញឯករាជ្យរបស់អង្គការ សហប្រជាជាតិ ស្តីពីការការពារប្រឆាំងនឹងអំពើហិង្សា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះទេ ដូច្នេះត្រូវការពារសន្ដិភាពឱ្យបាន។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២...
ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចេញទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួន ១១ និងអង្គភាពចំនួន ៤ នៅក្នុងប្រទេសអ៊ីរ៉ង់ ជុំវិញតួនាទីរបស់ពួកគេក្នុងការស្លាប់របស់ Mahsa Amini នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការស្លាប់របស់ស្រ្តីជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំរូបនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ ជាអន្តរជាតិក្នុងខែនេះ ហើយបានបង្កឱ្យមាន ភាពចលាចលក្នុងសង្គម និងការតវ៉ាយ៉ាងខ្លាំងក្លា នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សរាប់សិបនាក់។ ទណ្ឌកម្មរបស់សហភាពអឺរ៉ុប...