ព័ត៌មានអន្តរជាតិ

អឺរ៉ុប ដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ ជុំវិញការប្រើទណ្ឌកម្ម និងរំលោភសិទ្ធិមនុស្ស

ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចេញទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួន ១១ និងអង្គភាពចំនួន ៤ នៅក្នុងប្រទេសអ៊ីរ៉ង់ ជុំវិញតួនាទីរបស់ពួកគេក្នុងការស្លាប់របស់ Mahsa Amini នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការស្លាប់របស់ស្រ្តីជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំរូបនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ ជាអន្តរជាតិក្នុងខែនេះ ហើយបានបង្កឱ្យមាន ភាពចលាចលក្នុងសង្គម និងការតវ៉ាយ៉ាងខ្លាំងក្លា នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សរាប់សិបនាក់។

ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ត្រូវបានចេញប្រឆាំងនឹង អ្នកដែលត្រូវបានគេជឿថាទទួលខុសត្រូវ ចំពោះការស្លាប់របស់ Amini ដែលថាប៉ូលីសសីលរបស់ប្រទេសអ៊ីរ៉ង់ និងឥស្សរជនសំខាន់ពីរនាក់គឺ Mohammad Rostami និង Hajahmad Mirzaei ។

សហភាពអឺរ៉ុប បានចាត់តាំងកងកម្លាំង អនុវត្តច្បាប់អ៊ីរ៉ង់ (LEF) និងប្រធានមូលដ្ឋានមួយចំនួនរបស់ខ្លួន ហើយបានចុះបញ្ជី Issa Zarepour រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសអ៊ីរ៉ង់។

វិធានការរួមមានការ ហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ។ លើសពីនេះ ពលរដ្ឋ និងក្រុមហ៊ុនរបស់សហភាពអឺរ៉ុប ត្រូវបានហាមឃាត់មិនឱ្យ បង្កើតមូលនិធិសម្រាប់បុគ្គល និងអង្គភាពដែលបានចុះបញ្ជី។

ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស របស់ប្រទេសជាសមាជិកចំនួន ៩៧ រូប និងអង្គភាពចំនួន ៨៕

ប្រែសម្រួល ឈូក បូរ៉ា

To Top