ព័ត៌មានជាតិ
សកម្មភាពគ្រប់គ្រង ប្រព័ន្ធចម្រោះទឹកកខ្វក់ ជាការងារដ៏សំខាន់បំផុត សម្រាប់អនាម័យ សុខុមាលភាពសាធារណៈ
ភ្នំពេញ៖ ផែនការសកម្មភាពគ្រប់គ្រង ប្រព័ន្ធចម្រោះទឹកខ្វក់ គឺជាការងារដ៏សំខាន់បំផុត សម្រាប់លើកកម្ពស់សុខភាព អនាម័យ សុខមាលភាពសាធារណៈ និងរក្សាសោភ័ណភាព។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ របស់ក្រសួងសាធារណការ គឺជាការងារមួយដ៏ធំ និងមានសំខាន់បំផុតដែលត្រូវតែយក ចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ សុខភាព អនាម័យ...