ភ្នំពេញ៖ កម្ពុជា-ឡេតូនី ផ្លាស់ប្តូរទស្សនៈ ពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសក្តានុពល ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ ។ ការផ្លាស់ប្ដូរទស្សនៈនេះធ្វើឡើង នាថ្ងៃទី២៤ ខែកញ្ញា ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោកស្រី Baiba Braže រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឡេតូនី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកម្មវិធីផ្លាស់ប្តូរការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៩ រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងក្រសួងវប្បធម៌ និងនវានុវត្តន៍ហុងគ្រី ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសនៃជំនួបទ្វេភាគី នាថ្ងៃទី២៤ កញ្ញា...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងពីការប្តេជ្ញាចិត្តឥតងាករេ បស់កម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជាមួយលោកស្រី Jacqueline Jean O’Neil ឯកអគ្គរដ្ឋទូតសម្រាប់ស្ត្រី សន្តិភាព និងសន្តិសុខ នៃកិច្ចការពិភពលោក របស់ប្រទេសកាណាដា...
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនដល់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី២៥ តុលា ២០២២ បានមានប្រសាសន៍ថា កាលពីខែកញ្ញា អំឡុងមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៦ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើង ពីគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់មួយ...