ព័ត៌មានជាតិ
ទិវាអន្តរជាតិនារី ជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញឲ្យមានការគិតគូរ បន្ថែមកាន់តែខ្លាំងដល់ស្ត្រី និងក្មេងស្រី
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការប្រារព្ធអន្តរជាតិ នារីជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញឲ្យមានការគិតគូរបន្ថែមដល់ស្ត្រី និងក្មេងស្រីកាន់តែខ្លាំងបន្ថែមទៀត និងដោះស្រាយបញ្ហា ប្រឈមកាន់តែមានប្រសិទ្ធភាព។ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងនាថ្ងៃទី៧ មីនា ក្នុងពិធីទិវាអន្តរជាតិនារីលើកទី១១៣ ក្រោមប្រធានបទ៖...