សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត ឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់ ជាមួយក្រុមហ៊ុនផ្តល់មាតិកាប្រចាំតំបន់ WeWatch ដើម្បីផ្តល់ជូនអតិថិជននូវមាតិកាកម្សាន្តជាច្រើនទៀត សម្រាប់ផ្នែកសេវាកម្មបន្ថែម។ ការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះបានកើតឡើង ពីការសហការទ្រង់ទ្រាយតូចៗជាច្រើន រវាងក្រុមហ៊ុនទាំងពីរក្នុងអំឡុងឆ្នាំមុន ដែលមានសារៈសំខាន់ក្នុងការឈ្វេងយល់ ពីតម្រូវការ របស់អតិថិជន ដែលអាចជួយជំរុញគំនិតផ្តួចផ្តើមថ្មីៗនាពេលខាងមុខនេះ។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឱ្យដឹងថា៖ «របៀបដែលអតិថិជនរបស់យើង ប្រើប្រាស់ព័ត៌មាននិងការកម្សាន្ត កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយតម្រូវការសម្រាប់មាតិកា កំពុងកើនឡើងក្នុងល្បឿនលឿន។ ការសហការជាមួយ WeWatch នឹងគាំទ្រដល់ចក្ខុវិស័យរបស់យើង ក្នុងការពង្រីក និងផ្តល់ឱ្យអតិថិជនរបស់យើងនូវមាតិកាដ៏ទូលំទូលាយ ពីអ្នកបង្កើតមាតិកាលំដាប់ពិភពលោកជាច្រើន។ ជាមួយនឹងផលប័ត្រដ៏ទូលំទូលាយរបស់ WeWatch ដែលមានមាតិកាគុណភាពខ្ពស់យើងមានគោលបំណង ក្នុងការផ្តល់បទពិសោធនៃការទស្សនាមាតិកាដ៏ល្អជូនដល់អតិថិជនរបស់យើង»។ ជាមួយការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះ WeWatch នឹងអនុញ្ញាតឱ្យអតិថិជន សែលកាត ចូលទៅប្រើប្រាស់កម្មវិធីរបស់ WeWatch តាមរយៈទូរស័ព្ទដៃដែលមិនត្រឹមតែ មានមាតិកាជាច្រើនប៉ុណ្ណោះទេ តែក៏មាននូវមាតិកាប្លែកៗខុសពីគេជាច្រើនទៀតផងដែរ។ អ្នកនាង Sarah Wang នាយកប្រតិបត្តិក្រុមហ៊ុន WeWatch បានឱ្យដឹងថា៖ «ការធ្វើការជាមួយ សែលកាត កាលពីពេលកន្លងទៅបានផ្តល់ឱ្យយើងនូវការយល់ដឹងដ៏ល្អអំពីតម្រូវការនៃមាតិកាកម្សាន្ត របស់អតិថិជនសែលកាត។ ជាមួយនឹង ភាពជាដៃគូដ៏ធំរបស់យើង និងផលប័ត្រមាតិកា យើងមានទំនុកចិត្តថាយើងអាចផ្គត់ផ្គង់ សែលកាត ជាមួយនឹងសេវាកម្មដ៏សម្បូរបែប ដែលអាចនាំអតិថិជនទៅកាន់ពិភពថ្មីមួយ នៃមាតិកាគុណភាពខ្ពស់។ ការសហការជាមួយសែលកាត និងធ្វើការបើកទ្វារសម្រាប់អតិថិជនសែលកាត ដើម្បីផ្តល់ជូនមាតិកាជាច្រើន ដូចជាការទស្សនាប៉ុស្តិ៍ទូរទស្សន៍ រឿងដ៏ល្បីជាច្រើន ជាមួយការបកប្រែភាសាជាភាសាខែ្មរភាសាអង់គ្គេស និង បាហាសា ឥណ្ឌូនេស៊ី រួមជាមួយហ្គេមកម្សាន្តផ្តាច់មុខជាច្រើន និងគុណភាពសេវាកម្មលំដាប់ពិភពលោក»។ ជាមួយ WeWatch សែលកាត នឹងបើកទំព័រថ្មីមួយទៀតសម្រាប់ទីផ្សារដោយនាំមកនូវ សេវាកម្ម Quad-Play ដោយផ្តល់ជូនអតិថិជន នូវការទស្សនាប៉ុស្តិ៍ ទូរទស្សន៍តាមទូរស័ព្ទដៃ និង តាមទូរទស្សន៍ នៅតាមគេហដ្ឋាន (រួមជាមួយការសហការជាមួយWeWatch) សេវាកម្មទូរស័ព្ទ និង អ៊ីធើណិត។ ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពី ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ ការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ សែលកាត ដែលបានចូលរួមដោយសមាជិកនៃក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុននីមួយៗ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.cellcard.com.kh ឬ ទំព័រហ្វេសប៊ុករបស់សែលកាត។ អំពី សែលកាត៖ សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្ម យូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករ ដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញ ដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូង ទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជា ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយ ក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ ទូទាំងប្រទេសនិងបណ្តាញចែកចាយដ៏ធំទូលាយ។ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរក ការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀប ដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួលនិងកសាង សហគមន៍ហ្គេមនិងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្ត បែបឌីជីថល ដើម្បីដោះស្រាយតម្រូវការ សម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាស ប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។ សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករ ដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត ក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់និងសកលលោក។
Time To Rise ទទួលបានទទួលពានរង្វាន់ថ្មីដែលបំពេញបន្ថែមជាង 30 នៃពានរង្វាន់ម៉ាកយីហោនិងបណ្ដាញសេវា។ Time To Rise គឺជាចម្រៀងដ៏ល្បីកក្រើក របស់តារាចម្រៀងរេបខ្មែរ និងជាទូតសុឆន្ទៈរបស់ ក្រុមហ៊ុន សែលកាត គឺលោក វណ្ណដា។ វាបានបំបែកកំណត់ត្រា ដោយក្លាយជាចម្រៀងវីដេអូដំបូងគេ ដែលមានចំនួនអ្នកមើល លើសពីមួយលានដង ក្នុងរយៈពេលតិចជាង 24 ម៉ោង។ ក្រោយពេលចេញផ្សាយបានមួយឆ្នាំ Time To Rise បានជម្រុញនូវការសហការណ៍រវាងដៃគូ...
ក្រុមហ៊ុន សែលកាត និង SabaiCode បានចុះកិច្ចព្រមព្រៀងចាប់ផ្ដើមការគាំទ្រ ជាលើកទៅពីរបន្តពីកម្មវិធី នៅឆ្នាំ២០២១គឺកម្មវិធី Full Stack Developer Bootcamp ។ Bootcamp ថ្មីនេះនឹងចាប់ផ្ដើមទទួលពាក្យ នៅខែកញ្ញាក្នុងឆ្នាំនេះ។ កម្មវិធីមានរយៈពេល 6ខែ ដែលសិស្សដែលត្រូវបានចាត់ឲ្យបង្កើតកម្មវិធី នៃដំណោះស្រាយឆ្លើយតប នឹងតម្រូវការទីផ្សារជាក់ស្ដែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដូចជាJavaScript/Nodejs/ES6, ReactJS/NextJS, Express JS និងប្រើប្រាស់កម្មវិធីពង្រឹងការគ្រប់គ្រងមានដូចជា Scrum ជាមួយJira/Trello, Git & GitHub, Bitbucket pipeline និង UX/UI។...
សែលកាត បន្តនូវបេសកម្ម ធ្វើឱ្យសុបន្តិក្លាយជាការពិតតាមរយៈ កម្មវិធីដែលឈរជើងយ៉ាងយូរគឺ ឈ្នះ១ម៉ឺនដុល្លាររាល់ថ្ងៃ។ ក្នុងខែមិថុនានិងកក្កដា រង្វាន់ទឹកប្រាក់សរុបចំនួន $220,000 ត្រូវបានផ្ដល់ជូនទៅដល់អ្នកឈ្នះទាំង៥រូប ដែលមកពីរាជធានីភ្នំពេញ ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ។ រង្វាន់ទឹកប្រាក់យ៉ាងធំ ដែលមានចំនួនរហូតដល់ $80,000 ត្រូវបានប្រគល់ដល់ អ្នកនាង ឡាង កញ្ញារ៉ា ដែលជាមន្រ្តីរាជការម្នាក់រស់នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់នៅថ្ងៃទី11 ខែ កក្កដា ឆ្នាំ 2022 ។ អ្នកនាងមានប្រសាសន៍ថា ខ្ញុំមិននឹកស្មានដល់ទាល់តែសោះថា អាចមានរឿងល្អបែបនេះកើតឡើងចំពោះខ្ញុំ...
សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ឧបត្ថម្ភជាយុទ្ធសាស្ត្រ ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដើម្បីគាំទ្រដល់កម្មវិធីអប់រំ ដែលមានបំណងលើកកម្ពស់ ស្តង់ដាការរអប់រំ និងផ្តល់ភាពងាយស្រួល ដល់ការសិក្សា ជាពិសេសយុវជនកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការ ឧបត្ថម្ភជាយុទ្ធសាស្ត្រ សែលកាត ត្រូវបានប្រសិទ្ធនាមជា “ដៃគូទូរគមនាគមន៍ផ្លូវការ” សម្រាប់កម្មវិធីចំនួនបី...
ភ្នំពេញ៖ ថ្ងៃទី14 កក្កដា ឆ្នាំ 2022នេះ ក្រុមហ៊ុនសែលកាតប្រកាសនូវអ្នកឈ្នះរង្វាន់ប្រចាំខែមិថុនា ក្នុងកម្មវិធីឈ្នះ$10,000 ដុល្លាររៀងរាល់ថ្ងៃរបស់ខ្លួន នៅក្នុងពិធីប្រគល់រង្វាន់ ដែលប្រព្រឹត្តទៅ នៅការិយាល័យកណ្តាលសែលកាត នាថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022។ រង្វាន់ជាសាច់ប្រាក់សរុប ដែលផ្តល់ជូនសម្រាប់ខែមិថុនា មានចំនួន 19ម៉ឺនដុល្លារ ដោយត្រូវបានបែងចែក ក្នុងចំណោមអតិថិជន មានសំណាងចំនួន 5រូប។ អ្នកឈ្នះរង្វាន់កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ...
ភ្នំពេញ៖ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ ក្នុងពិព័រណ៌អចលនទ្រព្យប្រចាំឆ្នាំ ២០២២ រយៈពេលពីរថ្ងៃ (Real Estate Expo 2022) កាលពីពេលថ្មីៗនេះ ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលព្រីមៀ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សែលកាត ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធី បានចែករំលែកឱ្យដឹងនូវតួនាទី និងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមធ្វើឌីជីថលនីយកម្មនៅកម្ពុជា...
ភ្នំពេញ៖ ថ្ងៃទី៧ កក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនសែលកាត ទើបតែបាននាំយកសេវាកម្មថ្មីមួយទៀត មកកាន់ទីផ្សារដំបូងគេ មានឈ្មោះថាគម្រោង Time To Rise។ ការលាតត្រដាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មាននៅស្ថានីយ រ៉ូយ៉ាងរ៉េលវ៉េភ្នំពេញ ដោយមានការចូលរួម ពីគណៈគ្រប់គ្រងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គណៈគ្រប់គ្រងក្រុមហ៊ុនសែលកាត ក្រុមហ៊ុនជាដៃគូរបស់សែលកាត គណៈគ្រប់គ្រងរបស់ផលិតកម្មបារមី សិល្បករ-សិល្បការនីរួមទាំង វណ្ណដាផងដែរ។...
ភ្នំពេញ – ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ Cellcard បានបង្ហាញ ផលិតផលថ្មីមួយឈ្មោះថា Cellcard One ដែលផ្តល់នូវដំណោះស្រាយរួមគ្នា ចំនួនពីរ ដែលរួមបញ្ចូលទាំងការភ្ជាប់ Wi-Fi និងការតភ្ជាប់ទូរស័ព្ទចល័ត ក្នុងកញ្ចប់តែមួយនិងការបង់ប្រាក់ដែលត្រូវគ្នា ដើម្បីសមស្របទៅនឹងតម្រូវការ នៃខាងលំនៅដ្ឋាន និងអាជីវកម្មផ្សេងៗ ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើង យ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ធ្វើការដោះស្រាយ នូវបញ្ហាដែលមានកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសចំពោះអ្នកប្រើប្រាស់ តាមបណ្តាប្រព័ន្ធអ៊ីនធឺណិត និងបន្ថែមការយកចិត្តទុកដាក់ផ្លាស់ប្តូរនូវប្រព័ន្ធឌីជីថល អោយស្របទៅតាមចក្ខុវិស័យឌីជីថល របស់ប្រទេសកម្ពុជា អោយមានភាពប្រសើរឡើងមួយកម្រិតទៀត ។ ផលិតផល Cellcard One គឺជាកិច្ចសហការប្រតិបត្តិការមួយដ៍សំខាន់ ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដោយមានការខិតខំប្រឹងប្រែង សហការគ្នារវាងក្រុមហ៊ុន បណ្តាញទូរស័ព្ទចល័ត សែលកាត និង ក្រុមហ៊ុនបណ្តាញអ៊ីនធឺណិត Ezecom ដែលនឹងចាប់ផ្តើមគម្រោង និងសេវាកម្ម មួយចំនួនផ្សេងៗទៀតជាច្រើន នាពេលអនាគត។ លោក Simon Perkins ដែលជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “បុត្រសម្ព័នរ៉ូយ៉ាល់គ្រុបមានម៉ាកយីហោល្បីៗជាច្រើន និងសហគ្រាស ឧស្សាហកម្មធំៗមួយចំនួនផ្សេងទៀត នៅក្នុងទីផ្សារ។ វាជាពេលវេលាដ៍ល្អ សម្រាប់ពួកយើងក្នុងការចាប់ផ្តើម បង្កើតកិច្ចសហការគ្នាដើម្បីដោះស្រាយចន្លោះប្រហោង និងផ្តល់នូវបទពិសោធន៍ល្អៗ និងភាពងាយស្រួលថ្មីៗ ដល់អតិថិជនរបស់ពួកយើង។ Cellcard One គឺជាវេទិកាដ៏ល្អមួយ សម្រាប់រៀបចំគម្រោងសហការទាំងអស់នេះ។ លោក Simon ក៏បានបន្តទៀតថា ការរួមបញ្ចូលផលិតផលរួមគ្នារបស់យើង គឺការផ្តល់ជូនថ្មីទាំងស្រុង សម្រាប់ទាំងបរិបទក្រុមគ្រួសារទាំងមូល និងសារអាជីវកម្ម ដោយមានការធានាថា យើងកំពុងបំពេញតាមការសន្យានៃ “ការតភ្ជាប់អ្នកគ្រប់គ្នា ទៅគ្រប់ទីកន្លែង” ។ ការសហការ រួមគ្នាជាមួយក្រុមហ៊ុន Ezecom និងដៃគូយុទ្ធសាស្រ្តរបស់យើងក្រុមហ៊ុន Huawei អាចផ្តល់អោយយើងនូវផ្នែកទីផ្សារថ្មីមួយទៀត ដែលមានជាមួយ នឹងភាពជឿជាក់ និងសុវត្ថិភាពបំផុតជូនដល់អតិថិជន។ ដូច្នេះហើយ មានតែ ក្រុមហ៊ុន Ezecom បណ្តាញ Fiber អុបទិច និងបណ្តាញទូរស័ព្ទចល័ត ដ៏ធំទូលាយរបស់ Cellcard ប៉ុណ្ណោះដែលអាចផ្តល់ជូនដល់អតិថិជនបាន”។ គម្រោង Cellcard One Home គឺជាគម្រោងដែល ផ្តល់ល្បឿនអ៊ីនធឺណិតលឿនបំផុត ក្នុងជួរតម្លៃប្រកួតប្រជែង នៅក្នុងទីផ្សារ។ ការបញ្ចូននូវល្បឿនលឿន 20Mbps ជាមួយនិង បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន 3 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃ ទៅកាន់សមាជិក បូករួមបន្ថែមជាមួយនិង ទិន្នន័យ 3GB និង60 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ$25 តែប៉ុណ្ណោះក្នុងមួយខែ ។ សម្រាប់គម្រោង “ផែនការអាជីវកម្ម Cellcard One/ Cellcard One Business” គឺជាគម្រោងដែល ដែលមានការផ្តល់ជូន នូវដំណោះស្រាយដ៍ល្អ ក្នុងការតភ្ជាប់សម្រាប់ អាជីវកម្មដែលមានតម្លៃល្អបំផុត ដែលត្រូវបានគិតគូរឡើងជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ការបញ្ចូននូវល្បឿនលឿន 30Mbps បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន10 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃទៅកាន់សមាជិក រួមបន្ថែមជាមួយនិង ទិន្នន័យ 5GB និង 100 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ$69 តែប៉ុណ្ណោះក្នុងមួយខែ។ លោក នាយកប្រតិបត្តិ ក៏បានបន្ថែមទៀតថា “ពួកយើងយល់ច្បាស់ថាការកម្សាន្ត នៅតាមផ្ទះកំពុងតែមានការផ្លាស់ប្តូរហើយវេទិកា ជាច្រើនក៍កាន់តែកើនឡើងបន្ថែមទៀត ដែលធ្វើអោយការផ្សព្វផ្សាយ តាមបណ្តាសង្គមនាៗ កាន់តែមានភាពទូលាយ និង សម្បូរបែប ។ ចំពោះ មាតិការ/ កម្មវិធីចាក់បែប វីដេអូ ការស្ទ្រីមតន្ត្រី និងវេទិកាហ្គេម ជាច្រើនផ្សេងទៀត ក៍កំពុងមានប្រជាប្រិយភាព កាន់តែខ្លាំងឡើងៗ ផងដែរ ខណៈពេលដែលបណ្តាញកម្សាន្ត បែបប្រពៃណីដូចជា ទូរទស្សន៍ និងវិទ្យុនៅតែបន្តមានសារៈសំខាន់។ នាពេលអនាគត យើងក៍បានឃើញថា ការកម្សាន្តនាៗ ក្នុងប្រទេសកម្ពុជាក៍ធ្វើការផ្តោតសំខាន់ ជាពិសេសផងដែរ ទៅលើប្រព័ន្ធអ៊ីនធឺណិត ដែលមនុស្សជំនាន់ក្រោយៗ មានភាពយល់ដឹងច្រើនពី ផ្នែកបច្ចេកវិទ្យា នេះជាអ្វីដែលយើងកំពុងដំណើរការជាមួយនឹងគម្រោង Cellcard One...
ភ្នំពេញ – ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងកម្មវិធី សន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេនៅកម្ពុជា ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គឺបានឧបត្ថម្ភធំពីក្រុមហ៊ុន Cellcard ។ ព្រឹត្តិការណ៍រយៈពេល 2 ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃនេះតទៅ ចាប់ពីម៉ោង ៨:៣០...