អត្ថបទ

សែលកាត ចែករង្វាន់សរុបជូនអតិថិជន មានសំណាងដល់ទៅ ១៩ម៉ឺនដុល្លារ

ភ្នំពេញ៖ ថ្ងៃទី​14 កក្កដា ឆ្នាំ 2022នេះ ក្រុមហ៊ុនសែលកាត​ប្រកាសនូវអ្នកឈ្នះរង្វាន់ប្រចាំខែមិថុនា ក្នុងកម្មវិធីឈ្នះ$10,000 ដុល្លាររៀងរាល់ថ្ងៃរបស់ខ្លួន នៅក្នុងពិធីប្រគល់រង្វាន់ ដែលប្រព្រឹត្តទៅ នៅការិយាល័យកណ្តាលសែលកាត នាថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022។

រង្វាន់ជាសាច់ប្រាក់សរុប ដែលផ្តល់ជូនសម្រាប់ខែមិថុនា មានចំនួន 19ម៉ឺនដុល្លារ ដោយត្រូវបានបែងចែក ក្នុងចំណោមអតិថិជន មានសំណាងចំនួន 5រូប។

អ្នកឈ្នះរង្វាន់កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ សម្រាប់ខែមិថុនាមានដូចជា៖

● លោក ហួក ជា មកពីខេត្តកំពង់ធំ បានឈ្នះទឹកប្រាក់ចំនួន 3ម៉ឺនដុល្លារ នៅថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2022។

● លោក មីន ស៊ុង មកពីខេត្តព្រៃវែង បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2022។

● លោក ឆេង ភីរ៉ា មកពីខេត្តកំពត បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី11 ខែមិថុនា ឆ្នាំ២០២២។

● លោក ស៊ើង សំណាង មកពីខេត្តព្រះសីហនុ បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ២០២២។

● លោក តូច វណ្ណមុន្នី មកពីបាត់ដំបង បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2022។

លោក ឆេង ភីរ៉ា ដែលជាអតិថិជនឈ្នះរង្វាន់សាច់ប្រាក់ 4ម៉ឺនដុល្លារ គឺជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានចូលរួមលេងកម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត អស់រយៈពេលជាងដប់ឆ្នាំមកហើយ។

ឆេង ភីរ៉ា បានឱ្យដឹងថា៖“ខ្ញុំជឿជាក់លើសំណាង ហើយខ្ញុំបានជឿថា ខ្ញុំបានឈ្នះរង្វាន់ពិតប្រាកដមែន បន្ទាប់ពីទទួលបានទូរស័ព្ទ ពីក្រុមការងារសែលកាត ជូនដំណឹងថា ខ្ញុំបានឈ្នះរង្វាន់ 4 ម៉ឺនដុល្លារ”។

“កម្មវិធីប្រមូសិនរបស់សែលកាតនេះ គឺជារង្វាន់ដ៏អស្ចារ្យ ដែលពុំនឹកស្មានដល់ទាល់តែសោះ ពោលគឺវាបានជួយផ្លាស់ប្តូរជីវិត របស់ពួកយើងទាំងស្រុងតែម្តង។ វាពិតជាជួយធ្វើឱ្យជីវភាពរបស់ពួកយើង កាន់តែមានភាពប្រសើរនៅពេលនេះ។ ខ្ញុំនិងក្រុមគ្រួសារទាំងមូល សូមអរគុណយ៉ាងអស់ពីចិត្ត ដល់ក្រុមហ៊ុនសែលកាត”។

តាងនាំឱ្យក្រុមហ៊ុន លោក Simon Perkins នាយកប្រតិបត្តិសែលកាត ក៏បានចូលរួមអបអរសាទរ ដល់អតិថិជនឈ្នះរង្វាន់ទាំងអស់ និងបានថ្លែងអំណរគុណ ចំពោះអតិថិជនដ៏ស្មោះស្ម័គ្រ ដែលតែងតែបន្តគាំទ្រដល់សេវាកម្មសែលកាត ក៏ដូចជាកម្មវិធីឈ្នះរង្វាន់ $10,000 ដុល្លាររៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ កម្មវិធីឈ្នះរង្វាន់មួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ គឺជាមធ្យោបាយមួយរបស់សែលកាត ក្នុងការតបស្នងជូនដល់អតិថិជនដ៏ស្មោះស្ម័គ្រ និងអស្ចារ្យដោយផ្តល់នូវឱកាស សម្រាប់អតិថិជន ក្នុងការកែប្រែជីវិតឱ្យកាន់តែប្រសើរ ក៏ដូចជាដើម្បីគាំទ្រដល់គោលដៅ និងក្តីសុបិនរបស់ពួកគេ ទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ”។

កម្មវិធីឈ្នះរង្វាន់មួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ គឺជាប្រូម៉ូសិន ដែលដំណើរការដ៏យូរបំផុតមួយ របស់សែលកាត ដោយផ្តល់នូវរង្វាន់ជាសាច់ប្រាក់ចំនួនមួយម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ហើយរង្វាន់ទាំងនេះ នឹងត្រូវបានយកបូកបញ្ចូលគ្នាជាបន្តបន្ទាប់ ប្រសិនបើពុំមានអ្នកឈ្នះប្រចាំថ្ងៃនោះទេ។

ដើម្បីចូលរួមលេងកម្មវិធីផ្សងសំណាងនេះ សូមតេទៅកាន់លេខ 8888 ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 នោះលោកអ្នកនឹងទទួលបានលេខសំណាង ដែលមានចំនួនប្រាំមួយខ្ទង់។ ឈ្មោះអ្នកឈ្នះ នឹងត្រូវបានប្រកាស ជារៀងរាល់ថ្ងៃនៅម៉ោង 6:50យប់ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ CTN ទំព័រហ្វេសប៊ុក CTN និងរួមទាំងផ្សព្វផ្សាយ នៅលើឆាណែលយូធូប របស់សែលកាតផងដែរ៕

To Top