ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈនេះថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីទប់ស្កាត់ឥទ្ធិពល របស់អ៊ីរ៉ង់ បង្កការគំរាមកំហែងយ៉ាង សំខាន់ដល់សន្តិភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានការប្រែប្រួលរួចហើយ ហើយទំនងជាធ្វើឱ្យភាព តានតឹងនៅក្នុងតំបន់កាន់តែខ្លាំង។ យុទ្ធជន ២៣ នាក់ រួមទាំងជនជាតិស៊ីរី ៩ នាក់ ត្រូវបានសម្លាប់នៅក្នុងការ...
បរទេស៖ កងកម្លាំងអាមេរិក បានចាប់ផ្តើមយុទ្ធនាការ ទម្លាក់គ្រាប់បែកថ្មីនៅមជ្ឈិមបូព៌ា ដើម្បីដាក់ទណ្ឌកម្មកងកម្លាំង Quds របស់អ៊ីរ៉ង់ និងកងជីវពលដែលពាក់ព័ន្ធនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និង មីស៊ីលមកលើមូលដ្ឋានយោធាអាមេរិកក្នុងតំបន់នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមផ្លូវអាកាសចុង...
ដាម៉ាស់ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រសួងការពារជាតិស៊ីរីបានឲ្យដឹងថា កាលពីថ្ងៃអង្គារ កងទ័ពស៊ីរី បានបាញ់ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន៩គ្រឿងដែលបាញ់បង្ហោះដោយក្រុមឧទ្ទាមនៅតំបន់ជនបទនៅទូទាំងខេត្ត Aleppo, Idlib និង Hama ដែលស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរី ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបង្កការគំរាមកំហែង ជាសក្តានុពលដល់ពលរដ្ឋស៊ីវិល...
ដាម៉ាស់ ៖ កងទ័ពស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងស៊ីរី បានរារាំងការវាយប្រហារជាបន្តបន្ទាប់ ដែលធ្វើឡើងដោយ “អង្គការភេរវករ” នៅក្នុងតំបន់ជនបទនៃខេត្តអាឡេប៉ូ និងខេត្តហាម៉ា កាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា អង្គភាពនៃកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតំបន់ជនបទបានការពារភូមិ និងទីប្រជុំជនប្រឆាំង នឹងការវាយលុកពីលើអាកាស ដោយបានបំផ្លាញយន្តហោះដ្រូនចំនួន ៧គ្រឿង។ ក្រុមឧទ្ទាមនៅភាគខាងជើងប្រទេសស៊ីរី ជាពិសេសនៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសនាពេលថ្មីៗនេះ...
ដាម៉ាស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ ប្រទេសស៊ីរី និងលីបង់ បានរួមគ្នាថ្កោលទោស ចំពោះការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប និងបានអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលបានបណ្តាលឲ្យ មនុស្សស្លាប់យ៉ាងច្រើន ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី ឈ្មោះថា SANA...
បរទេស៖ ក្រសួងការពារជាតិនៃ ប្រទេសស៊ីរីបាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានធ្វើឱ្យអាកាសយានដ្ឋាន អន្តរជាតិអាឡេប៉ូសម្រេចចិត្តបិទប្រតិបត្តិការ ហើយបានចោទប្រកាន់ទៅលើរដ្ឋាភិបាល របស់លោក Benjamin Netanyahu ចំពោះការមិនគោរព ច្បាប់ និងបទដ្ឋានអន្តរជាតិ។ យោងតាមការដកស្រង់ព័ត៌មានដោយ RTបានឲ្យដឹងថានៅម៉ោងប្រហែល១១និង៣៥ យប់ថ្ងៃសៅរ៍ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាស ពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃទីក្រុង Latakia សំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ...
ដាម៉ាស់៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរីលោក Geir Pedersen បានគូសបញ្ជាក់អំពីតម្រូវការ សម្រាប់ដំណោះស្រាយនយោបាយ ចំពោះវិបត្តិយូរអង្វែងរបស់ប្រទេសស៊ីរី ដោយព្រមានថា ការខកខានក្នុងការដោះស្រាយវិមាត្រនយោបាយ នៃវិបត្តិនេះនឹងបន្តធ្វើឱ្យមានភាពចលាចលផ្នែកសេដ្ឋកិច្ច និងវិបត្ដិមនុស្សធម៌នៅក្នុងប្រទេស។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីនេះក្នុងរដ្ឋធានីស៊ីរីបន្ទាប់ពីជំនួបរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad លោក Pedersen បានព្រមានថា “សម្រាប់ប្រទេសស៊ីរី ដោយមិននិយាយអំពីផលវិបាកនយោបាយនៃវិបត្តិនោះ វិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ និងវិបត្ដិមនុស្សធម៌ក៏នឹងបន្តកើតមានផងដែរ”...
ដាម៉ាស់ ៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសការចូល “ដោយគ្មានការអនុញ្ញាត” នាពេលថ្មីៗនេះនៃគណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយឧបការីរង ក្រសួងការបរទេស Ethan A. Goldrich ចូលទៅក្នុងទឹកដីភាគឦសានរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងម៉ឺងម៉ាត់ ក្រសួងបានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី “ថ្កោលទោសយ៉ាងដាច់អហង្កា” ដំណើរទស្សនកិច្ចនេះថា ជាការរំលោភអធិបតេយ្យភាពរបស់ប្រទេស និង ជាការរំលោភលើច្បាប់អន្តរជាតិ និងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ីរីលោក Faisal Mekdad និងសមភាគីអ៊ីរ៉ង់លោក Hussein Amir-Abdollahian បានចូលរួមក្នុងការចេញ សេចក្តីថ្លែងការណ៍រួមមួយ ដើម្បីប្រឆាំងនិងព្រមានទៅការបង្កើនវត្តមានយោធា របស់អាមេរិកនៅក្បែរតំបន់ព្រំដែន ស៊ីរីនិងអ៊ីរ៉ាក់។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរីរដ្ឋមន្ត្រីទាំងពីរបានសម្តែង ការព្រួយបារម្ភចំពោះកិច្ចខិតខំប្រឹងប្រែង ជាក់ស្តែងរបស់សហរដ្ឋអាមេរិក ក្នុងការប្រមូលផ្តុំកងកម្លាំង និងក្រុមឧទ្ទាមសម្ព័ន្ធមិត្ត...
ដាម៉ាស់៖ ប្រតិបត្តិករផ្លូវដែកជាតិរបស់ប្រទេសស៊ីរី បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិក ពីការរុះរើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវដែក និងការលួចយកធនធានជាតិនៅក្នុងទឹកដីស៊ីរី ក្រោមការគ្រប់គ្រងរបស់ពួកគេ។ កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានបន្តរឹបអូសយកហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងចក្រ រួមទាំងក្បាលរថភ្លើង និងរថយន្តដឹកទំនិញ នៅក្នុងខេត្តភាគខាងកើតនៃខេត្ត Deir al-Zour និងខេត្ត Hasakah ភាគឦសានប្រទេសស៊ីរី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គោលដៅចុងក្រោយបំផុតរបស់ពួកគេ...