ព័ត៌មានអន្តរជាតិ
សិង្ហបុរីនិយាយថា ស្ថានភាពនៅ មីយ៉ាន់ម៉ា គួរឲ្យបារម្ភតែមិនដល់ ថ្នាក់ដាក់ ទណ្ឌកម្មនោះទេ
បរទេស៖ កាសែតបាងកកប៉ុស្តី៍ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេស សិង្ហបុរីបានបង្ហាញ ជំហមិនគាំទ្រឡើយទៅរាល់ចំណាត់ ការណាមួយ ដែលនឹងអាចឈានទៅដល់ការដាក់ ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសមីយ៉ាន់ម៉ា នៅក្នុងពេលនេះ។ លោករដ្ឋមន្រ្តីក្រសួងការបទេស របស់ប្រទេសសិង្ហបុរីនៅថ្ងៃនេះ បាននិយាយថា ស្ថានភាពបច្ចុប្បន្នរបស់មីយ់ាន់ម៉ា ពិតជាគួរឲ្យព្រួយបារម្ភពិតមែន នៅក្រោយការធ្វើ រដ្ឋប្រហារប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក មិនបានគាំទ្រដល់ការដាក់ទណ្ឌកម្មណា មួយប្រឆាំងនឹងមីយ៉ាន់ម៉ា ឡើយពីព្រោះថាវា នឹងអាចធ្វើឲ្យប៉ះពាល់ និងឈឺចាប់សម្រាប់ប្រជាពលរដ្ឋទូទៅច្រើនជាង។...