ព័ត៌មានជាតិ
ស្ថាបនិកជីសរីរាង្គព្រៃស្នួល គាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជំរុញនិងគាំទ្រការផលិតជីធម្មជាតិក្នុងស្រុក ដោយមិនពឹងដង្ហើមគេដក
តាកែវ៖ លោក សយ សុភាព ក្នុងនាមស្ថាបនិកជីសរីរាង្គព្រៃស្នួល បានប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញនិងគាំទ្រការផលិតជីធម្មជាតិក្នុងស្រុក ដោយមិនពឺងដង្ហើមគេដក។ បើតាមលោក សយ សុភាព បានឱ្យដឹងថា រូបលោកដើររកអ្នកវិទ្យាសាស្ត្រខ្មែរ ឃើញហើយក៏បានបង្កើត ជាកូនសិប្បកម្មតូចមួយ ឈ្មោះថា«ជីសរីរាង្គព្រៃស្នួល» មានទាំងទឹក និង...