កូឡុំបូ ៖ រដ្ឋមន្ត្រីក្រសួងថាមពល និងថាមពលស្រីលង្កា លោក Kanchana Wijesekera បានឲ្យដឹងថា ប្រទេសអាស៊ីខាងត្បូង កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ថាមពលនុយក្លេអ៊ែរ ជាមួយរុស្ស៊ី។ លោករដ្ឋមន្ត្រីបានលើកឡើងថា លោកបានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសស្រីលង្កា Levan Dzhagaryan នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ហើយបានពិភាក្សាអំពីតម្រូវការ នៃវិស័យថាមពល របស់ប្រទេសស្រីលង្កា។...
កូឡុំបូ ៖ អ្នកនាំពាក្យខុទ្ទកាល័យលោក Ramesh Pathirana បានឲ្យដឹងថា ខុទ្ទកាល័យរដ្ឋមន្ត្រី របស់ប្រទេសស្រីលង្កា បានអនុម័តការបង្កើត អនុគណៈកម្មាធិការគណៈរដ្ឋមន្ត្រី ស្តីពីការរស់ឡើងវិញ នៃសេដ្ឋកិច្ច ដែលកំពុងដួលរលំ របស់ខ្លួនទៅហើយនោះ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងកូឡុំបូ លោកបានលើកឡើងថា អនុគណៈកម្មាធិការ នឹងត្រូវបានផ្តល់សិទ្ធិអំណាច ក្នុងការធ្វើការសម្រេចចិត្តយ៉ាង ឆាប់រហ័ស ដើម្បីស្តារសេដ្ឋកិច្ច របស់ប្រទេសឡើងវិញ...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ថា លោក Gotabaya Rajapaksa ប្រធានាធិបតីស្រីលង្កា ដែលត្រូវបានបណ្តេញចេញពីតំណែង បានប្រឈមមុខនឹងការអំពាវនាវ ឱ្យចាប់ខ្លួនលោកកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានវិលត្រឡប់ មកមាតុប្រទេសវិញ ពីការនិរទេសខ្លួនឯង ក្រោមការការពារពីរដ្ឋាភិបាល ស្នងតំណែងរបស់គាត់ ។ លោក...
បរទេស៖ ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកថ្លែងថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នឹងមិនអាចអនុញ្ញាតិឲ្យប្រទេសរបស់ លោកប្រើប្រាស់កញ្ចប់ជំនួយ បានឡើយរហូតដល់ចុងខែសីហា។ បញ្ហាចលាចលនៅទូទាំងប្រទេស គឺជាកត្តាដែលនាំឲ្យមានការរងចាំរហូតដល់ខែសីហាហើយ លោកបន្តថាយើងក៏មិនអាចមានអ្វីត្រូវទៅបន្ទោស អតីតប្រធានាធិបតីចាស់ បានឡើយប៉ុន្តែអំពាវនាវ សុំឲ្យមានការចូលរួមពីសំណាក់គ្រប់ភាគី ក្នុងការសហការគ្នាធ្វើយ៉ាងណាអាចស្តារប្រទេសដែល ដួលរលំវិស័យសេដ្ឋកិច្ចនេះ ឲ្យងើបឡើងវិញបាន។ លោកប្រធានាធិបតី ក៏បានបង្ហាញក្តីរំពឹងទុកទៀតដែរថា...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ខ្លួនមេដឹកនាំសហជីពស្រីលង្កា ដែលចោទប្រកាន់ថា បានយកទង់ជាតិផ្លូវការចំនួន២ពីវិមានរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលត្រូវគេទម្លាក់ ហើយប្រើវាជាក្រណាត់គ្រែ និងសារុង។ មនុស្សរាប់ម៉ឺននាក់ ដែលខឹងសម្បារដោយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដែនកោះមួយនេះ បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យនៅមាត់សមុទ្ររបស់លោក Rajapaksa...
កូឡុំបូ៖ សភារបស់ប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បានបោះឆ្នោតអនុម័តលើការប្រកាស ដាក់ប្រទេសក្នុងភាពអាសន្ន កាលពីដើមខែកក្កដា ដោយប្រធានាធិបតីស្តីទីលោក Ranil Wickremesinghe ដែលអនុញ្ញាតឱ្យបន្ដភាពអាសន្ន។ នៅក្នុងការបោះឆ្នោតនោះ សមាជិកសភាចំនួន ១២០នាក់បានបោះឆ្នោត សម្រាប់ការដាក់បទបញ្ជាបន្ទាន់ ហើយ ៦៣សំឡេង បានបោះឆ្នោតជំទាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាពអាសន្នត្រូវបានប្រកាសដោយ Wickremesinghe ចាប់ពីថ្ងៃទី១៨ ខែកក្កដា...
ស្រីលង្កា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កងកម្លាំងសន្តិសុខ នៅក្នុងប្រទេសស្រីលង្កា បានវាយឆ្មក់ជំរុំតវ៉ាប្រឆាំងរដ្ឋាភិបាល ដ៏សំខាន់នៅក្នុងរដ្ឋធានីកូឡុំបូ ហើយបានចាប់ផ្តើមរុះរើតង់ ។ កងទ័ព និងប៉ូលិសរាប់រយនាក់ បានធ្វើចលនាលើបាតុករ នៅខាងក្រៅការិយាល័យប្រធានាធិបតី នៅប៉ុន្មានម៉ោងមុនពេលពួកគេ ត្រូវចាកចេញពីតំបន់នោះ ។ អ្នកកាសែតវីដេអូ របស់ទូរទស្សន៍ BBC...
កូឡុំបូ៖ លោកRanil Wickremesinghe នឹងធ្វើសច្ចាប្រណិធានរបស់លោក ជាប្រធានាធិបតីស្រីលង្កា នៅឯសភានៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី សម្រាប់ប្រទេសអាស៊ីខាងត្បូង កាលពីថ្ងៃពុធ។ មន្ត្រីមកពីការិយាល័យប្រធានាធិបតី បានប្រាប់ស៊ីនហួថា លោក Wickremesinghe នឹងចូលកាន់តំណែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្នុងរយៈពេលនៃថ្ងៃនោះ ។ បន្ទាប់ពីតែងតាំង នាយករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានគេរំពឹងថា...
បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានទទួលយកការលាលែង ពីតំណែងរបស់ប្រធានាធិបតី Gotabaya Rajapaksa ដោយបញ្ចប់ការគ្រប់គ្រង ដោយគ្រួសារដែលកាន់អំណាចជិត ២០ឆ្នាំ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Rajapaksa បានលាលែងពីតំណែង បន្ទាប់ពីបានភៀសខ្លួន ទៅកាន់ប្រទេសសិង្ហបុរី ចំពេលមានការតវ៉ាដ៏ធំជុំវិញ ការគ្រប់គ្រងសេដ្ឋកិច្ច...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា លោកប្រធានាធិបតីស្រីលង្កា បានដាក់លិខិតលាលែង ពីតំណែងភ្លាមៗ បន្ទាប់ពីបានទៅដល់ប្រទេស សិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យប្រធានសភា បានឲ្យដឹងថា ប៉ុន្មានថ្ងៃបន្ទាប់ពីប្រមុខរដ្ឋ បានរត់ចេញពីការតវ៉ា ដែលបង្កឡើង ដោយវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់បំផុត មិនធ្លាប់មានរបស់ប្រទេសនេះ ។...