ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាបនឹងរៀបចំកម្មវិធី «ពិព័រណ៍ម្ហូបអាហារជនបទ» របស់សហគមន៍ភូមិព្រះដាក់ រយៈពេល៣យប់៣ថ្ងៃ នៅក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងនៅលើគេហទំព័រហ្វេសបុកផ្ទាល់ខ្លួនថា ដើម្បីបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងជំរុញឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ រៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយដៃអ្នកភូមិផ្ទាល់ នៅលើកំណាត់ផ្លូវកៅស៊ូឆ្លងកាត់ភូមិព្រះដាក់តែម្តង។ លោកបានបញ្ជាក់ថា ក្រុមការងារនឹងរៀបចំផ្លូវវាងសម្រាប់រំដោះចរាចរណ៍ និងមានត្រៀមចំណតយានយន្តត្រឹមត្រូវផងដែរ។...
ភ្នំពេញ៖ ដូចការរំពឹងទុក បុគ្គលសង្ស័យម្នាក់ទៀត មកពីទីក្រុងភ្នំពេញឈ្មោះ ទិត្យ ឡូ ដែលជាមិត្តភ័ក្តិរបស់ឈ្មោះ រ៉ូន រាន់ ត្រូវបានរកឃើញថាផ្ទុក វិជ្ជមានមេរោគកូវីដ១៩ដូចគ្នាដែរ។ នេះបើយោងតាមហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។ សូមរំលឹកឡើងវិញថា លោក ទិត្យ ឡូ និង លោក...
ភ្នំពេញ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានបិទតូបលក់នំបញ្ចុក ២កន្លែង នៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា មានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានមកពិសារនំបញ្ចុកនៅទីនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកថា “ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័ក ក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាក ពីអ្នកពាក់ព័ន្ធទាំងអស់។ ប៉ុន្តែដោយស្ថានការណ៍មានការវិវត្តលឿន...