ព័ត៌មានជាតិ
រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវលេខ៣១២ ក្នុងស្រុកព្រះស្តេច
ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានប្រកាសផ្អាកធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន ចំពោះយានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ៣១២ ចាប់ពី គីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវង ។...