ព័ត៌មានជាតិ
សម្តេចធិបតី ៖ ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ ហាណូយ-សៀមរាប ដើម្បីជួយទៅដល់ការផ្លាស់ប្តូរទេសចរទៅវិញ ទៅមក
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ពីហាណូយ-ខេត្តសៀមរាប គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។ សម្តេចធិបតីលើកឡើងបែបនេះ នាឱកាសអនុញ្ញាតលោកង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន...