ព័ត៌មានអន្តរជាតិ
ហានិភ័យ នៅរោងចក្រ នុយក្លេអ៊ែរអ៊ុយក្រែន បន្ដកើនឡើងជារៀងរាល់ថ្ងៃ
គៀវ៖ អភិបាលក្រុង ដែលជាទីតាំងរបស់រោងចក្រ នុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុប កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ហានិភ័យនៃគ្រោះមហន្តរាយនៅទីនោះ “កើនឡើងជារៀងរាល់ថ្ងៃ” បន្ទាប់ពីអ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នា ទៅវិញទៅមក ចំពោះការបាញ់ផ្លោង ជុំវិញបរិវេណនោះ។ កងទ័ពរុស្ស៊ី បានកាន់កាប់រោងចក្រ Zaporizhzhia នៅភាគអាគ្នេយ៍អ៊ុយក្រែន តាំងពីខែមីនាមក ហើយទីក្រុងគៀវ បានចោទប្រកាន់ទីក្រុងមូស្គូ ថាមានមូលដ្ឋាន...