អ៊ីស្រាអ៊ែល៖ នៅថ្ងៃចន្ទនេះ ប្រទេសអ៊ីស្រាអ៊ែល ប្រារព្ធខួបមួយឆ្នាំ នៃការវាយប្រហារ របស់ក្រុមហាម៉ាសកាលពីឆ្នាំមុន ដែលជារឿងដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងជាព្រឹត្តិការណ៍មួយ ដែលបង្កឱ្យមានសង្រ្គាម បំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា ដែលចាប់តាំងពីពេល នោះមកបានពង្រីកការ វាយលុកចូលដល់ប្រទេសលីបង់ ។ ជាមួយនឹងកងទ័ពប្រយុទ្ធ នឹងអ្វីដែលអ៊ីស្រាអ៊ែល បាននិយាយថា ជាសង្រ្គាម សម្រាប់អត្ថិភាពរបស់វា ប្រជាជនបានប្រមូលផ្តុំគ្នា ដោយការប្រុងប្រយ័ត្ននៅកន្លែងសម្លាប់រង្គាល...
ប៉ារីស៖ មេដឹកនាំនយោបាយ ក្រុមហាម៉ាស់លោក Ismail Haniyeh ត្រូវបានសម្លាប់នៅថ្ងៃពុធនេះ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអ៊ែលក្នុងប្រទេសអ៊ីរ៉ង់ ក្នុងទង្វើមួយ ដែលបានធ្វើឲ្យសហគមន៍ អន្តរជាតិ ស្រឡាំងកាំងជាខ្លាំង ។ អ៊ីស្រាអ៊ែល មិនបានធ្វើ អត្ថាធិប្បាយ អំពីការស្លាប់នេះនោះទេ ប៉ុន្តែប្រទេសជាច្រើន បានព្រមានថា រឿងនេះនឹងជះឥទ្ធិពល យ៉ាងខ្លាំង ដល់កិច្ចខិតខំប្រឹងប្រែង...
ហ្គាហ្សា៖ ក្រុមហាម៉ាស់បានបដិសេធការ បង្កកការចរចាបទឈប់បាញ់ ដោយប្រយោលជាមួយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារ បង្ហូរឈាមដ៏ធំលើទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សា ។ លោក Izzat al-Rishq សមាជិក នៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “របាយការណ៍ទាំងអស់ អំពីការសម្រេចចិត្តរបស់ចលនា ដើម្បីបញ្ឈប់ការចរចា ជាការឆ្លើយតប ទៅនឹងការសម្លាប់រង្គាល”។...
ហ្គាហ្សា ៖ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បានឲ្យដឹងថា ពួកគេបានជ្រើសរើសអ្នកប្រយុទ្ធថ្មីរាប់ពាន់នាក់ ក្នុងអំឡុងពេលសង្រ្គាម ដែលកំពុងបន្តជាមួយអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុង សង្គ្រាមប្រសិនបើចាំបាច់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Abu Obaida អ្នកនាំពាក្យរបស់កងពលតូច Al-Qassam បានឲ្យដឹងថា...
ហ្គាហ្សា ៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស់) បានឲ្យដឹងថា ខ្លួនបានពិគ្រោះយោបល់ជាមួយអ្នក សម្របសម្រួលកាតា និងអេហ្ស៊ីប ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។ ហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានផ្លាស់ប្តូរគំនិតមួយចំនួនជាមួយបងប្អូនអ្នកសម្របសម្រួល ដើម្បីបញ្ឈប់ការឈ្លានពានប្រឆាំង នឹងប្រជាជនប៉ាឡេស្ទីនរបស់យើង” ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានទទួលការឆ្លើយតបរបស់ក្រុមហាម៉ាស់...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា ការពិភាក្សា របស់ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលលោក Tzachi Hanegbi អំពីផែនការថ្ងៃក្រោយសង្គ្រាម នៅភាគខាងជើងហ្គាហ្សា នឹងមិនស្វែងរកវិធី ដើម្បីត្រូវបានអនុវត្តនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ស៊ីនហួ ក្រុមហាម៉ាស់បានសង្កត់ធ្ងន់ថា ការពិភាក្សារបស់ Hanegbi ស្តីពី “អនាគតក្រោយសង្គ្រាម” របស់ហ្គាហ្សា និងផែនការរបស់លោក ឆ្លុះបញ្ចាំងពីការទទូចរបស់រដ្ឋាភិបាលអ៊ីស្រាអែលលើ “ផ្លូវឥតប្រយោជន៍” ។...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាម (ហាម៉ាស់) បានប្រកាសថា ខ្លួនស្វាគមន៍ ចំពោះដំណោះស្រាយ ដែលបានអនុម័ត ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងគោលបំណងឈាន ដល់កិច្ចព្រមព្រៀង បទឈប់បាញ់ដ៏ ទូលំទូលាយមួយ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានអនុម័តដំណោះស្រាយ មួយក្នុងគោលបំណងឈាន ដល់កិច្ចព្រមព្រៀង បទឈប់បាញ់ដ៏ទូលំទូលាយមួយជាបីដំណាក់កាល ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ អនុម័តដោយសំឡេងភាគច្រើនដោយសំឡេងគាំទ្រ ១៤...
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា មិនមានជម្រើស ក្នុងការបើកច្រកឆ្លងកាត់ ក្រោមការត្រួតពិនិត្យ របស់ប៉ាឡេស្ទីន សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបរួម ទាំងកំពង់ផែជំនួយអណ្តែតទឹក ដែលបានបោះយុថ្កាថ្មីនោះទេ ។ ការបញ្ជាក់នេះកើតឡើង បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការ ដោយកំពង់ផែជំនួយបង្កើតឡើង ដោយសហរដ្ឋអាមេរិក នៅក្រៅឆ្នេរនៃទីក្រុងហ្គាហ្សា នេះបើយោងតាមប្រភពប៉ាឡេស្ទីនក្នុងស្រុក ។ ក្រុមហាម៉ាស់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
គែរ៖ ប្រភពពីររបស់អេហ្ស៊ីប បានប្រាប់ដល់ទីភ្នាក់ងារ Xinhua នៅថ្ងៃសៅរ៍នេះ ក្នុងលក្ខខណ្ឌអនាមិកថា ក្រុមហាម៉ាស់បានបញ្ជូន គណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងគែរ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម ដែលស្នើឡើងដោយអេហ្ស៊ីប សម្រាប់បទឈប់បាញ់ជាមួយអ៊ីស្រាអ៊ែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធនោះ ។ ពួកគេបានឲ្យដឹងថា “អេហ្ស៊ីបត្រូវបាន ជូនដំណឹងដោយក្រុមហាម៉ាស់ថា គណៈប្រតិភូ មកពីចលនា កំពុងធ្វើដំណើរ ទៅកាន់ទីក្រុងគែរនៅថ្ងៃសៅរ៍នេះ ជាមួយនឹងចេតនានៃការបញ្ចប់...
រីយ៉ាដ៖ កាលពីថ្ងៃចន្ទ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានជំរុញឱ្យក្រុមហាម៉ាស់ ទទួលយកយ៉ាងឆាប់រហ័ស នូវសំណើរបស់អ៊ីស្រាអ៊ែល សម្រាប់បទឈប់បាញ់ នៅក្នុងសង្គ្រាម នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអ៊ែល ដែលកាន់កាប់ដោយ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននោះ ។ អ្នកចរចារបស់ក្រុមហាម៉ាស់ ត្រូវបានគេរំពឹងថា នឹងជួបជាមួយអ្នកសម្របសម្រួល របស់ប្រទេសកាតា...