ព័ត៌មានអន្តរជាតិ

Update៖ ប្រតិភូក្រុមហាម៉ាស់ ធ្វើដំណើរទៅកាន់ក្រុងគែរ ដើម្បីឆ្លើយតប នឹងការស្នើឲ្យមាន បទឈប់បាញ់គ្នា នៅតំបន់ ហ្គាហ្សា

ប្រភព ៖ AFP

គែរ៖ ប្រភពពីររបស់អេហ្ស៊ីប បានប្រាប់ដល់ទីភ្នាក់ងារ Xinhua នៅថ្ងៃសៅរ៍នេះ ក្នុងលក្ខខណ្ឌអនាមិកថា ក្រុមហាម៉ាស់បានបញ្ជូន គណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងគែរ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម ដែលស្នើឡើងដោយអេហ្ស៊ីប សម្រាប់បទឈប់បាញ់ជាមួយអ៊ីស្រាអ៊ែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធនោះ ។

ពួកគេបានឲ្យដឹងថា “អេហ្ស៊ីបត្រូវបាន ជូនដំណឹងដោយក្រុមហាម៉ាស់ថា គណៈប្រតិភូ មកពីចលនា កំពុងធ្វើដំណើរ ទៅកាន់ទីក្រុងគែរនៅថ្ងៃសៅរ៍នេះ ជាមួយនឹងចេតនានៃការបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយនឹងអ៊ីស្រាអ៊ែល” ។

ក្រុមហាម៉ាស់ បានឆ្លើយតបទៅ នឹងគំនិតផ្តួចផ្តើមដែលស្នើឡើង ដោយអេហ្ស៊ីប ក្រោយពីទទួលបានការធានាពីអេហ្ស៊ីបថា ខ្លួនអាចនាំទៅដល់ការបញ្ឈប់ ជម្លោះនៅតំបន់ហ្គាហ្សា ។

ពួកគេបានបញ្ជាក់ថា ក្រុងគែរ បានព្រមានដល់ក្រុមហាម៉ាស់ អំពីការកើនឡើង នៃស្ថានការណ៍នៅហ្គាហ្សា ប្រសិនបើកិច្ចព្រមព្រៀង មិនត្រូវបានសម្រេចទេនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top