យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានជំរុញ ឱ្យមានការសង្កត់ធ្ងន់ជាថ្មី លើដំណោះស្រាយនយោបាយ ចំពោះវិបត្តិ ដែលកំពុងកើតមាន នៅតំបន់ហ្គាហ្សា។ លោក Courtenay Rattray ប្រធានខុទ្ទកាល័យអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានប្រាប់កិច្ចពិភាក្សា របស់ក្រុមប្រឹក្សាសន្តិសុខថា “យើងត្រូវតែផ្តោតលើការស្វែងរកដំណោះស្រាយនយោបាយ ដែលនឹងបញ្ចប់ការ កាន់កាប់...
ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើ តំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៨,៦៦៤នាក់។ ក្នុងរយៈពេល ២៤ម៉ោង កន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៨០នាក់ និងរបួស ២១៦ នាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣៨,៦៦៤នាក់...
ហ្គាហ្សា៖ យ៉ាងហោចណាស់ សាកសពជនជាតិប៉ាឡេស្ទីន ៦០នាក់ ត្រូវបានរកឃើញនៅតាមដងផ្លូវ និងតាមផ្ទះនានា បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីសង្កាត់មួយចំនួន នៃទីក្រុងហ្គាហ្សា ភាគខាងជើងហ្គាហ្សាស្ទ្រីប។ សេវាកម្មការពារជនស៊ីវិលបានឲ្យដឹងថា សមាជិកនាវិករបស់ខ្លួនបានចាប់ផ្តើមជួយសង្គ្រោះអ្នកស្លាប់ពីសង្កាត់ Tal al-Hawa និងតំបន់មួយចំនួននៅភាគខាងលិចទីក្រុងបន្ទាប់ពីការដកទ័ពរបស់កងទ័ពអ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា កងទ័ពរបស់ខ្លួនបានចាប់ផ្តើមប្រតិបត្តិការ “ប្រឆាំងអំពើភេរវកម្ម” នៅក្នុងតំបន់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីស៊ើបការណ៍បានបង្ហាញថា...
បរទេស៖ គម្រោង Amalthea របស់ប្រទេស Cyprus សម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា តាមច្រករបៀងសមុទ្រនឹងមិនរងផលប៉ះពាល់ដោយការដកយកចេញនូវផែអណ្តែតទឹក ដែលសាងសង់ដោយកងទ័ពសហរដ្ឋអាមេរិកនោះទេ។ ការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលថា ផែអណ្តែតទឹកនឹងឈប់ដំណើរការក្នុងពេលឆាប់ៗនេះ អ្នកនាំពាក្យបានប្រាប់សារព័ត៌មានថា មានវិធីជំនួសក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សា ដោយមិនផ្តល់ព័ត៌មានលម្អិតនោះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Letymbiotis បានឲ្យដឹងថា គម្រោង Amalthea ត្រូវបានគ្រោងទុក មុនពេលសហរដ្ឋអាមេរិក សម្រេចចិត្តសាងសង់ផែអណ្តែតទឹក ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនជំនួយ...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកនឹងយល់ព្រមលើកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ប្រសិនបើអនុញ្ញាតឱ្យអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន ឡើងវិញនៅតំបន់ហ្គាហ្សា បន្ទាប់ពីមានការដោះលែងចំណាប់ខ្មាំង។ ខណៈដែលអ្នកសម្រុះសម្រួលអន្តរជាតិរៀបចំ សម្រាប់កិច្ចចរចានាពេលខាងមុខនៅទីក្រុងគែរ ដើម្បីជំរុញការចរចា លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ពីលក្ខខណ្ឌ មិនអាចចរចាបានចំនួនប្រាំ ដើម្បីបញ្ចប់ជម្លោះរយៈពេល ៩ខែ។ លោកបានសង្កត់ធ្ងន់ថា...
ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារ បន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៧,៨៧៧នាក់ហើយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤៣នាក់ និងរបួស ១១១នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៣៧,៨៧៧...
ហ្គាហ្សា៖ ទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ បានឲ្យដឹងថា ស្ថានភាពសុខភាពនៅក្នុង តំបន់ឆ្នេរសមុទ្រប៉ាឡេស្ទីន នៃតំបន់ហ្គាហ្សាស្ទ្រីប កាន់តែអាក្រក់ទៅៗ ខណៈដែលអ្នកស្រុកត្រូវការការ ថែទាំសុខភាពយ៉ាងខ្លាំង។ ទីភ្នាក់ងារជំនួយ និងការងារ របស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មណ្ឌលសុខភាព UNRWA មួយចំនួនតូចនៅតែដំណើរការនៅក្នុងតំបន់ហ្គាហ្សា។ ប្រភពបានឲ្យដឹងថា...
ហ្គាហ្សា ៖ កាលពីថ្ងៃសៅរ៍ យ៉ាងហោចណាស់ មានពលរដ្ឋប៉ាឡេស្ទីន ចំនួន២១០នាក់ បានស្លាប់ និងជាង៤០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ភាគកណ្តាល ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល បានជួយសង្គ្រោះចំណាប់ខ្មាំងចំនួន៤នាក់ នៅក្នុងតំបន់ដូចគ្នា ។ លោក Khalil Al-Dakran នាយកមន្ទីរពេទ្យ Al-Aqsa...
ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៦,៥៥០នាក់ហើយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧១ នាក់ និងរបួស ១៨២ នាក់ទៀត ដែលនាំឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ ៨២,៩៥៩នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យោងតាមការប៉ាន់ប្រមាណផ្លូវការ បានឱ្យដឹងថា ជនជាតិអ៊ីស្រាអែលសរុប ចំនួន៤៣នាក់ដែលត្រូវបានក្រុមហាម៉ាស ចាប់ពង្រត់កាលពីថ្ងៃទី៧ ខែតុលាត្រូវបានប្រកាសថា បានស្លាប់ដោយកំបាំងមុខ។ ដោយឡែកចំណាប់ខ្មាំងជនជាតិ អ៊ីស្រាអែលប្រហែល៨០នាក់ ត្រូវបានគេគិតថា នៅតែជាប់ជាឈ្លើយ នៅក្នុងតំបន់ហ្គាហ្សានៅឡើយ បន្ទាប់ពី៤៣ នាក់ត្រូវបានប្រកាសថាបានស្លាប់ ដោយកំបាំងមុខកាលពីថ្ងៃអង្គារនេះ បើយោងតាមតួលេខផ្លូវការ ដែលត្រូវបានចេញផ្សាយ...