ម៉ានីល៖ មន្ត្រីសេដ្ឋកិច្ចរបស់គណៈរដ្ឋមន្ត្រីហ្វីលីពីន បានសង្កត់ធ្ងន់ កាលពីថ្ងៃពុធអំពីសារៈសំខាន់ នៃការការពារសេដ្ឋកិច្ច ដោយលើកឡើងថា វាមិនមែនជារឿងល្អទេ ក្នុងការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងប្រទេសផ្សេងទៀត ទាំងអស់ ។ លេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ លោក Arsenio Balisacan បានឲ្យដឹងថា “សេដ្ឋកិច្ចត្រូវតែការពារដោយការចំណាយទាំងអស់” ដោយបដិសេធការអំពាវនាវ របស់អ្នកនយោបាយរឹងរូសមួយចំនួន ឱ្យកាត់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសចិន។...
ម៉ានីល៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសហ្វីលីពីន នឹងបំប្លែងទ្រព្យសម្បត្តិព្រហ្មទណ្ឌទូទាំងប្រទេសទៅជាដីស្រែចម្ការ ហើយបណ្តុះបណ្តាលអ្នកទោសឱ្យដាំដំណាំកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារ។ គម្រោងនេះមានឈ្មោះថា គំនិតផ្តួចផ្តើមកំណែទម្រង់ សម្រាប់បរិស្ថានប្រកបដោយនិរន្តរភាព សម្រាប់សន្តិសុខស្បៀង (RISE) មានគោលបំណងប្រើប្រាស់ និងស្តារឡើងវិញនូវដីបង្កបង្កើនផលនៅក្នុងពន្ធនាគារ និងកសិដ្ឋានព្រហ្មទណ្ឌទូទាំងប្រទេស ដើម្បីជំរុញផលិតកម្មស្បៀងឆ្ពោះទៅរកសន្តិសុខស្បៀង និងនិរន្តរភាព។ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos បានឲ្យដឹងក្នុងពិធីចុះហត្ថលេខាលើគម្រោងរួមនៅវិមានប្រធានាធិបតីថា “គំនិតផ្តួចផ្តើមនេះ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ យ៉ាងហោចណាស់មនុស្សចំនួន ១៨នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះហ្គាស ដែលបានឆាបឆេះផ្សារទំនើបមួយកន្លែង នៅក្នុងខេត្ត Oriental Mindoro របស់ប្រទេសហ្វីលីពីន ។ ប៉ូលិសបានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងប្រហែលម៉ោង១០ និង២០នាទីព្រឹកម៉ោងនៅក្នុងស្រុក នៅខាងក្នុងផ្សារទំនើបនៅក្នុងទីក្រុង Calapan ដោយបានបំផ្លាញរថយន្តអស់តិចបំផុត ១៣គ្រឿង...
ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយ ពីផេកហ្វេសប៊ុករបស់Cambodia2023 នារសៀលថ្ងៃទី២ មិថុនា នេះ អាស៊ានប៉ារ៉ាហ្គេម ២០២៣ លើការប្រកួតបាល់បោះលើរទេះ វិញ្ញាសានារី ៣ទល់៣ រវាងកម្ពុជា ជាមួយ ហ្វីលីពីន គឺកម្ពុជាបានយកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ១៤-០៕
ម៉ានីល ៖ លោក Alfredo Pascual រដ្ឋលេខាធិការពាណិជ្ជកម្ម ហ្វីលីពីន បានឲ្យដឹងថា ប្រទេសហ្វីលីពីន កំពុងបន្តការចរចាពាណិជ្ជកម្មសេរីឡើងវិញ ជាមួយសហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ក្នុងអំឡុងកិច្ចប្រជុំមួយ លោក Pascual បានប្រាប់សមាជិក ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC) អំពីបំណងរបស់ប្រទេសលោក ក្នុងការវិលត្រឡប់ទៅកាន់តុចរចាជុំវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្ម...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសហ្វីលីពីន បានចាប់ផ្តើមធ្វើការ បោះពោងបណ្តែតទឹកមួយចំនួន នៅក្បែរទៅនឹងតំបន់ ជម្លោះសមុទ្រខាងត្បូងជុំវិញកោះ Spratlyដែលជាសកម្មភាព ប្រជែងទៅនឹងការទាមទារ របស់រដ្ឋាភិបាលក្រុងប៉េកាំង ចំពោះដែនសមុទ្រនេះ ។ ប្រភពដដែល បានបន្តទៀតថា ពោងបណ្តែតទឹក ដែលមានបំពាក់ជាមួយ នឹងទង់ជាតិ...
ភ្នំពេញ ៖ ជនជាតិហ្វីលីពីនមួយក្រុមដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍ស៊ីហ្គេម បានភ្លេចកាមេរ៉ានៅលើតុកៗ ពេលធ្វើដំណើរពីម្តុំវិមានឯករាជ្យ មកឈប់នៅម្តុំវាលមេន កាលពីរសៀលថ្ងៃ១០ ខែឧសភា ស្នើសុំលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយសម្របសម្រួលស្វែងរកម្ចាស់កង់បី ដើម្បីអាចយកកាមេរ៉ាមកវិញ ។ តាមរយៈសាររបស់ជនជាតិហ្វីលីពីន ផ្ញើជូនលោក ខៀវ កាញារីទ្ធ ហើយត្រូវបានលោករដ្ឋមន្ត្រី បង្ហោះលើហ្វេសប៊ុក នាថ្ងៃទី១១...
ភ្នំពេញ ៖ កីឡាការិនី ខាន់ ចេសា របស់កម្ពុជាបានទទួលមេដាយប្រាក់ក្នុងការប្រកួតផ្តាច់ព្រ័ត្រក្រោយចាញ់ដៃគូប្រកួតហ្វីលីពីន ។ មុនចាញ់វគ្គផ្តាច់ព្រ័ត្រនេះ ចេសា បានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជឺជិតស៊ូ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានថ្លែងថា កម្ពុជាអាចនឹងរៀនសូត្រនូវអ្វី ដែលជាបទពិសោធន៍ល្អៗ របស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Sarah Lou...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានឲ្យដឹងនៅមុនកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃចន្ទថា លោកនឹងមិនអនុញ្ញាតឱ្យប្រទេសរបស់លោកត្រូវបានប្រើប្រាស់ជា “ទីតាំងសម្រាប់សកម្មភាពយោធាណាមួយឡើយ” ខណៈដែលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កើនឡើងជុំវិញច្រកសមុទ្រតៃវ៉ាន់។ មេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយលោក បៃដិន អំពី “លក្ខខណ្ឌវិវត្ត” នៃសន្ធិសញ្ញាការពារជាតិ ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ប្រទេសរបស់លោក ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...