ព័ត៌មានអន្តរជាតិ
ហ្ស៊កដានី និងអេហ្ស៊ីប បដិសេធក្នុងការទទួលប្រជាជនប៉ាឡេស្ទីន ដែលភៀសខ្លួន
បរទេស៖ ប្រទេសហ្ស៊កដានី បានដឹកនាំការអំពាវនាវរបស់អារ៉ាប់ ឲ្យមានបទឈប់បាញ់នៅក្នុងសង្រ្គាមហ្គាហ្សា ខណៈអ្នកស្លាប់និងរបួសកើនឡើង។ អ្នកវិភាគអារ៉ាប់ព្រមានថា ការឈ្លានពានរបស់អ៊ីស្រាអែលដើម្បីបំផ្លាញក្រុមហាម៉ាស អាចនឹងឈានដល់ជម្លោះក្នុងតំបន់កាន់តែធំ។ ដៃគូសន្តិភាពរបស់អ៊ីស្រាអែល រួមមាន ហ្ស៊កដានី និងអេហ្ស៊ីប បានបដិសេធរាល់ការផ្ទេរប្រជាជនប៉ាឡេស្ទីនទៅកាន់ប្រទេសរបស់ពួកគេ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលដែលការស្លាប់របស់ជនស៊ីវិលកើនឡើង និងស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅក្នុងហ្គាហ្សា, អ៊ីស្រាអែលបានប្តេជ្ញាថា...