ភ្នំពេញ ៖ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃ ៤-៥ ខែធ្នូ ឆ្នាំ ២០២៤។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានក្រសួង ការបរទេស នាថ្ងៃ២ ធ្នូ។ លោកបណ្ឌិត សនសៃ ស៊ីផាន់ជន និង...
វៀងច័ន្ទ ៖ ការិយាល័យអាកាសធាតុរបស់ប្រទេសឡាវ បានព្រមានដល់ប្រជាជន ទូទាំងប្រទេស ឱ្យប្រុងប្រយ័ត្ន ចំពោះលទ្ធភាពកើត មានគ្រោះបាក់ដី គ្រោះទឹកជំនន់ និងខ្យល់បោកបក់ខ្លាំង ខណៈព្យុះត្រូពិក Yagi ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀង និងផ្គររន្ទះមកលើប្រទេសឡាវ គិតចាប់ពីថ្ងៃទី៣ ដល់ទី១០ ខែកញ្ញា ។ យោងតាមរបាយការណ៍ របស់នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ...
វៀងច័ន្ទន៍៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងបញ្ជូន មន្ត្រីជាន់ខ្ពស់មួយរូប ទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅប្រទេសឡាវ នៅចុងសប្តាហ៍នេះ ។ វានឹងក្លាយជាការចូលរួមលើកទីបីជាប់ៗគ្នារបស់មន្ត្រីជាន់ខ្ពស់មកពីរបបយោធាមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ាន នៅក្នុងកិច្ចប្រជុំក្រុមក្នុងតំបន់នៅប្រទេសឡាវ ដែលជាប្រធានបច្ចុប្បន្ន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកាលពីខែមករា និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្នុងខែមីនា។ របបយោធាដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ពីមុនបានធ្វើពហិការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន បន្ទាប់ពីសមាជិកផ្សេងទៀត...
វៀងចន្ទន៍៖ រដ្ឋាភិបាលឡាវ នឹងធ្វើការសម្របសម្រួល បន្ថែមទៀតជាមួយវិស័យពាក់ព័ន្ធ ដើម្បីដោះស្រាយការ កើនឡើងនៃអតិផរណា និងអត្រាប្តូរប្រាក់បរទេស ឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ របស់ពួកគេទៅលើតម្លៃទំនិញ។ ទូរទស្សន៍ជាតិឡាវកាលពីថ្ងៃអាទិត្យ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក Malaythong Kommasith បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសឡាវ នឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងការផ្តោតអារម្មណ៍រវាងស្ថាប័នស្រាវជ្រាវ ដើម្បីស្វែងរកដំណោះស្រាយ...
ភ្នំពេញ៖ លោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ។ ការប្តេជ្ញារបស់ប្រធានរដ្ឋឡាវ ខាងលើនេះ ធ្វើឡើងក្នុងឱកាសជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋឡាវ បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ...
វៀងច័ន្ទ៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះថា ឧបករណ៍យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហៅកាត់ថា (UXO) ជាង១,៩លានគ្រាប់ ត្រូវបានបោសសម្អាតលើផ្ទៃដីចំនួន៨៧.៣២៣ហិកតា គិតចាប់ពីឆ្នាំ១៩៩៦ ដល់ខែមីនា ឆ្នាំ២០២៤នេះ ដោយទប់ស្កាត់ ដល់ប្រជាពលរដ្ឋពីការរងរបួស ឬស្លាប់ និងធ្វើឱ្យដីមានសុវត្ថិភាព សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ ផងដែរ ។ តួលេខនេះត្រូវបានប្រកាសក្នុងអំឡុង...
វៀងចន្ទន៍៖ រដ្ឋាភិបាលឡាវបានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយអត្រាខ្ពស់នៃអាពាហ៍ពិពាហ៍កុមារ និងការមានគភ៌ក្នុងវ័យជំទង់ នៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋាភិបាលឡាវ បានចាប់ដៃគូជាមួយមូលនិធិអង្គការសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ដោយចាប់ផ្តើមរបាយការណ៍សំខាន់មួយ ដែលមានចំណងជើងថា “ការយល់ដឹងអំពីផ្លូវឆ្ពោះទៅរកការមានគភ៌ក្នុងវ័យជំទង់នៅអាស៊ីអាគ្នេយ៍”។ ទីភ្នាក់ងារសារព័ត៌មានឡាវ បានរាយការណ៍នៅថ្ងៃពុធនេះថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការដោះស្រាយបញ្ហាសំខាន់...
វៀងចន្ទន៍៖ ក្រសួងសុខាភិបាលឡាវ បានបញ្ជាឱ្យ មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ មួយនេះមានការប្រុងប្រយ័ត្ន បន្ទាប់ពី មានករណីឆ្លង ជំងឺអង់ត្រាក់ រឺហៅថា ជំងឺឈាមខ្មៅ ចំនួន៥៤ករណី នៅក្នុងស្រុកចំនួន២ក្នុងខេត្ត ចំប៉ាសាក់ភាគខាងត្បូង ។ គេហទំព័រព័ត៌មាន ឡាវ ឈ្មោះថា Lao Phattana News...
ភ្នំពេញ ៖ លោក ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ តាមរយៈលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា បានស្នើសុំការគាំទ្រពីកម្ពុជា ក្នុងពេលដែលខ្លួន ធ្វើជាសហប្រធាន ជាមួយសហពន្ធ័រុស្សី លើការងារសង្គ្រោះគ្រោះមហន្តរាយ មនុស្សធម៌ នាពេលខាងមុខ។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី...