ព័ត៌មានអន្តរជាតិ
ដួលរលំអគារ២១ជាន់ នៅនីហ្សេរីយ៉ា ស្លាប់៤នាក់ និងជួយសង្គ្រោះរួចជីវិត៤នាក់
ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា មន្ត្រីគ្រប់គ្រងគ្រាអាសន្នមួយបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ បន្ទាប់ពីអគារ២១ជាន់ដែលកំពុងសាងសង់បានដួលរលំកាលពីរសៀលថ្ងៃចន្ទនៅក្នុងទីក្រុង ឡាហ្គោស ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ា។ លោក Ibrahim Farinloye អ្នកសម្របសម្រួលនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ហៅកាត់(NEMA) នៅក្នុងរដ្ឋ ឡាហ្គោស បានប្រាប់ដល់ស៊ិនហួរតាមទូរស័ព្ទថា អគារ២១ជាន់ដែលកំពុងសាងសង់នៅក្នុងតំបន់ Ikoyi នៃទីក្រុង Lagos...