ព័ត៌មានជាតិ
ពលរដ្ឋជាង១២០០គ្រួសារ នៅបុរីកីឡា ទទួលបានប័ណ្ណកម្មសិទ្ធិផ្ទះ និងលើកលែងពន្ធប្រថាប់ត្រា អចលនទ្រព្យ និងអាករផ្សេងៗ ពីសម្តេចតេជោ
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង១២០០ គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង៨ អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជាមួយនឹងការលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។ ការបង្ហាញពីក្តីរំភើបរីករាយចិត្តពីសំណាក់ប្រជាពលរដ្ឋជាង១២០០គ្រួសារនេះ ក្នុងឱកាសលោកឃួង ស្រេង អភិបាលជធានីភ្នំពេញ ចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជី...