ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ៖ អនុក្រឹត្យស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម មិនប៉ះពាល់ការអនុវត្ត និងប្រមូលពន្ធចំពោះអាជីវកម្មឡើយ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា អនុក្រឹត្យស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មិនប៉ះពាល់ដល់ការអនុវត្ត និងការប្រមូលពន្ធ ចំពោះអាជីវកម្មដែលធ្វើសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងប្រទេសនោះទេ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យ ស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ គោលបំណងអនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌពិសេស...