ព័ត៌មានជាតិ
អង្គការចលនាដើម្បីសុខភាព គាំទ្រចំណាត់ការអាជ្ញាធរខេត្តកំពង់ស្ពឺ ហាមឃាត់មិនឲ្យផ្សាយ ស្លាកសញ្ញាគ្រឿងស្រវឹង
ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានគាំទ្រចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលហាមមិនឲ្យមានការ ផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្ដកំពង់ស្ពឺ ។ រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដោយទុកពេលរយៈពេល១សប្ដាហ៍ សម្រាប់គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀ ក្នុងការរុះរើស្លាកសញ្ញាផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការចលនាដើម្បីសុខភាពកម្ពុជា នាថ្ងៃទី២៤ ឧសភា...