ព័ត៌មានជាតិ
អង្គការចលនា ដើម្បីសុខភាពកម្ពុជា គាំទ្រក្រសួងសុខាភិបាល ក្រើនរំលឹកក្រុមហ៊ុនថ្នាំជក់ បញ្ឈប់សកម្មភាពឆ្លៀតឱកាស ផ្សាយផលិតផលថ្នាំជក់
ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំណាត់ការរបស់ក្រសួងសុខាភិបាល ក្នុងការក្រើនរំលឹកដល់ ក្រុមហ៊ុនថ្នាំជក់ឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពឆ្លៀតឱកាស ផ្សព្វផ្សាយផលិតផលថ្នាំជក់ ឬការឧបត្ថម្ភជាសម្ភារផ្សេងៗ ដល់ក្រសួង-ស្ថាប័ន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាទង្វើល្មើសច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្របែបនេះក្រោយ វិទ្យុជាតិកម្ពុជា នាចេញផ្សាយនាពេលថ្មីៗនេះថា លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព និងជាសមាជិកគណៈកម្មាធិការ...