ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យប្រទេសចិន ចែករំលែកទិន្នន័យដើមពីករណីឆ្លងជំងឺកូវីដ-១៩ ដំបូងបំផុត ដើម្បីស្តារឡើងវិញនូវការស៊ើបអង្កេតដើមកំណើតនៃជំងឺរាតត្បាត និងបញ្ចេញព័ត៌មាន ដើម្បីដោះស្រាយបញ្ហាទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍ដ៏ចម្រូងចម្រាស។ អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរកឃើញប្រភពដើមនៃជំងឺរាតត្បាតដ៏អាក្រក់បំផុតក្នុងរយៈពេលមួយសតវត្សរ៍ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៤,៣ លាននាក់ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីមេរោគនេះត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩ ។ នៅចំពោះមុខការរុញច្រានពីទីក្រុងប៉េកាំង ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ...
បរទេស៖ ប្រទេសចិនបាននិយាយថា សហរដ្ឋអាមេរិកគួរតែទទួលមន្ត្រី ស៊ើបអង្កេតរបស់អង្គការ សុខភាពពិភពលោក សម្រាប់ការស៊ើបអង្កេតប្រហាក់ប្រហែលគ្នា នឹងបេសកកម្មស្វែងរកការពិត របស់អង្គការសុខភាពពិភពលោក នៅទីក្រុងវូហាន ពាក់ព័ន្ធនឹងវត្តមានជម្ងឺកូវីដ១៩ នៅលើទឹកដីសហរដ្ឋអាមេរិក នាឆ្នាំ២០១៩។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង បានមានប្រសាសន៍នៅថ្ងៃពុធនេះ ក្នុងសន្និសីទកាសែតមួយថា ប្រទេសចិនអាចនឹងមិនមែន ជាប្រភពនៃមេរោគកូរ៉ូណា បើទោះជារកឃើញករណីឆ្លងមេរោគនោះ នៅក្នុងទីក្រុងវូហាន...