ភ្នំពេញ ៖ កូនអណ្តើកហ្លួង ដែលជាសត្វកម្របំផុត មួយប្រភេទ ត្រូវបានញាស់កូនមួយសំបុក ដែលមានចំនួន ១០ក្បាល នៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ។ នេះបើតាមហ្វេសប៊ុកក្រសួងបរិស្ថាន ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឲ្យដឹងនៅថ្ងៃ២៣ កក្កដាថា ការញាស់កូនអណ្តើកហ្លួងទាំងនេះ នឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាព ចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ...
ភ្នំពេញ ៖ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មកទល់បច្ចុប្បន្ននេះ ក្រុមអភិរក្ស សត្វអណ្តើកហ្លួងឬសរសៃ នៃរដ្ឋបាលជលផល និងអង្គការសមាគម អភិរក្សសត្វព្រៃ (WCS) បានរកឃើញពងអណ្តើកហ្លួង ចំនួន ២០សំបុក មានពង សរុបចំនួន២០៦គ្រាប់ នៅលើឆ្នេរខ្សាច់ សិប្បនិមិត្ត ក្បែរស្រះបង្កាត់ពូជមួយ ក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនខេត្តកោះកុង ។...
ភ្នំពេញ ៖ អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្ដីសោមនស្សរីករាយ ក្នុងការប្រកាសពីភាព ជោគជ័យដ៏អស្ចារ្យ ស្ដីពីការទទួលបានកូនអណ្តើកហ្លួងចំនួន ១២២ក្បាល ដែលទើបបានញាស់ ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ ក្នុងរដូវពងកូនឆ្នាំ២០២៣នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹម សម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌល អភិរក្សសត្វល្មូន កោះកុង...
ភ្នំពេញ៖ បន្ទាប់ពីការទន្ទឹងរង់ចាំរយៈពេល ៩១ថ្ងៃមក សត្វអណ្តើកហ្លួង មួយក្បាលបានញាស់ចេញ ពីពងរបស់វានៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ។ យោងតាមហ្វេសប៊ុក មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នៅថ្ងៃទី៦ មេសា បានឲ្យដឹងថា នេះក៏ជាលើកទីមួយហើយ ដែលប្រភេទរងគ្រោះជិតផុតពូជបំផុតនេះ បន្តពូជបានដោយជោគជ័យ នៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)...
ភ្នំពេញ ៖ លោក នេត្រ ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងនៅថ្ងៃ២០ តុលា ថា ការដាក់បញ្ចូលអណ្តើកហ្លួង ជាសត្វនិមិត្តរូបតំណាងឲ្យជាតិកម្ពុជា ដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពី មរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវ មោទកភាពជាតិផងដែរ។ អណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូប...