ព័ត៌មានជាតិ
បាភ្នំ ជាអតីតរាជធានីនគរភ្នំ ដែលជាទីកំណើតស្នេហ៍ រវាងព្រះអង្គម្ចាស់ឥណ្ឌា ហ៊ុន ទាន និងព្រះនាង លីវយី
ភ្នំពេញ ៖ ឈើកាច់បាភ្នំ ស្ថិតនៅខេត្តព្រៃវែង ។ ពីអតីតកាលដ៏យូរលង់មកហើយ បាភ្នំជារាជធានីនៃនគរភ្នំ មានចម្ងាយ៥០០លី (២០០គម.) ពីកំពង់ផែអូកែវ ដែលក្រោយមក ស្តេច ហ៊ុន ប៉ានហួន បានកសាងរាជធានីនៅក្បែរភ្នំនេះ ដោយដាក់ឈ្មោះថា “វិជ័យហភុរៈ”(Vyādhapura)។ នេះបើតាមការស្រាវជ្រាវពីលោក ឥន្ទ សុផល ជាអ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រខ្មែរ។...