ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងសិក្សាលើកសំណើដាក់ឃុំ-សង្កាត់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប្រមាណ៥០០ឃុំ-សង្កាត់ ទៀត ដើម្បីឲ្យដំណើរការយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធនៅថ្នាក់ឃុំ-សង្កាត់ ។ នេះបើតាមលោកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយករដ្ឋាន អត្តសញ្ញាណកម្ម ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ នៃគណៈកម្មការដឹកនាំតម្រង់ទិស ការងារអត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី១៨...
ភ្នំពេញ ៖ ដើម្បីកាត់បន្ថយកំហុស នៃទិន្នន័យលើសំបុត្រអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកមន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ ចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកឡើងបែបនេះក្រោយមានគណនីហ្វេសប៊ុកឈ្មោះ Keo Socheat បានលើកឡើងថា «មន្ត្រីអត្រានុកូលដ្ឋានហួស ហេតុពេកហើយ សំបុត្រកំណើតរបស់ប្រជាជនត្រឹមត្រូវសោះ អស់លោកយកទៅចម្លងក្នុងគល់បញ្ជីខុសខ្លួនឯង បែរជានាំទុក្ខលំបាកឱ្យប្រជាជនទៅវិញ។...